មិននឹកស្មាន! ម៉ា ច័ន្ទបញ្ញា ដាច់ចិត្តទម្លាយរូបរបស់ ទេព បូព្រឹក្ស កាលពីមុនដែលធ្លាប់សម្ដែងជាមួយគ្នាពិតជាខុសគ្នាខ្លាំងមើលសឹងមិនស្គាល់

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ម៉ា ច័ន្ទបញ្ញា ជាតារាចម្រៀងមួយរូបមានសម្លេងពីរោះ ហើយអាចនិពន្ធបទភ្លេង និងសរសេរ បទចម្រៀងបានដោយខ្លួនឯងផងដែរ ​ហើយរាល់បទចម្រៀងរបស់តារាប្រុសរូបនេះ ជាប្រភេទបទ Original Song មិនចម្លងពីគេឡើយ។ជាកាពិតណាស់ តារាប្រុសរូបនេះ មានទាំងសម្លេង និងទេពកោសល្យខ្ពស់ផងនោះ ទើបធ្វើឲ្យលោកកាន់តែទទួលបានប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើនទៀតផង។

ដោយឡែក លោក ម៉ា ច័ន្ទបញ្ញា តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរចំពោះលោក តាមរយៈបទចម្រៀងថ្មី ពីរោះ ជាពិសេស បទចម្រៀងរបស់តារាប្រុសរូបនេះ តែងតែនិយាយពីរឿងរ៉ាវស្នេហាជាញឹកញាប់ផងដែរ។ជាក់ស្ដែងថ្មីៗនេះ លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបភាពពីមុនរបស់ខ្លួនជាមួយ តារាចម្រៀងស្រី កញ្ញា ​ទេព បូព្រឹក្ស

កាលសម្ដែងបទចម្រៀងរួមគ្នា ដោយមើលទៅអ្នកទាំងពីរពិតជាក្មេង ហើយសម្រស់តារាប្រុសស្រីពីរដួងនេះ ពិតជាខុសប្លែកពេលបច្ចុប្បន្នខ្លាំងតែម្ដង។បន្ទាប់ពីហ្វេនៗបានឃើញរូបភាពមួយសន្លឹកនេះរួច បាននិយាយប្រៀបធៀបនឹងរូបរាង មុខមាត់ពីមុន និងពេលនេះពិតជាបានផ្លាស់ប្ដូរសឹងតឺ ១៨០ដឺក្រេទៅហើយ៕ប្រភព៖Khmerload