ក្រោយរងការឆ្លើយតបពី ស្រីតា យ៉ាងចាស់ដៃ ស្រាប់តែ ម៉ៃ សុគន្ធ ប្រកាសប្ដឹង ស្រីតា នៅស្រុកបារាំងតែម្ដង

116

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីបទចម្រៀងដែលកំពុងតែទទួលបានការចាប់អារម្មណ័ពីសំណាក់មហាជនខ្លាំងនោះគឺបទ “វីរនារី” ឬ “Top Of The Lady” របស់ ទេព បូព្រឹក្ស ដែលក្រោយបញ្ចេញ Teaser ចម្រៀងមិនទាន់បានប៉ុន្មានផងល្បីផ្អើលពេញប្រទេសកម្ពុជា មិនតែប៉ុណ្ណោះថែមទាំងល្បីដល់បរទេសយកទៅធ្វើវីដេអូជាច្រើន ។ជាក់ស្ដែងផងដែរនោះនៅទីបំផុត MV ចម្រៀងបទ “វីរនារី” ឬ “Top Of The Lady” របស់ ទេព បូព្រឹក្ស បានចេញជាផ្លូវការនៅយប់មិញនេះត្រូវនិងថ្ងៃទី ២៧ ខែ វិច្ឆកា ឆ្នាំ ២០២១ ម៉ោង ៧ គត់យប់មិញនេះតែម្ដង ដែលពេលនេះកំពុងតែស្ទុះឡើងខ្លាំងនូវការចូលទស្សនាពីសំណាក់មហាជន។ដោយឡែកទៀតសោតក្នុងនោះនៅយប់ចេញបញ្ចេញចម្រៀងបទថ្មីនេះដូចគ្នា ទេព បូព្រឹក្ស និង ជី ដេវីត ក៏បានរៀបចំនូវកម្មវិធីសម្ពោធចម្រៀងថ្មីនេះយ៉ាងធំនៅផ្សារទំនើបកាលពីយប់មិញនេះផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានការចូលរួមពីសំណាក់មិត្តអ្នកសិល្បៈល្បីៗជាច្រើនតែម្ដងកាលពីយប់មិញនេះ ឡើងកក្រើកផ្សារទំនើប ។គួរបញ្ជាក់ថាបទ “The Top Of Lady” ឬ “វីរនារី” នេះមានរំលេចនូវវប្បធម៌ អរិយធម៌ របស់ខ្មែរជាច្រើនក្នុងនោះ ប្រៀបដូចជាខ្សែភាពយន្តមួយដែលឆ្លុះបញ្ចាំងពីភាពអង់អាចក្លាហានរបស់នារីម្នាក លះបង់ ការពារ ទឹកដីជាតិមាតុភូមិ អមនិងការបង្កប់នូវសាស្រ្តាស្លឹករឹតខ្មែរអក្សរសាស៍ខ្មែរដែលកាន់តែធ្វើអោយវីដេអូមួយនេះកាន់តែមានភាពទាក់ទាញយ៉ាងខ្លាំងរហូតទទួលបានការសរសើរពីសំណាក់មហាជនមិនតិចនាក់ឡើយ គ្រាន់តែមើលឡើងព្រឺសម្បុរតែម្ដង។ក្នុងនោះខណៈដែលប្រជាជនខ្មែរកំពុងតែមានមោទនភាពចំពោះបទនេះខ្លាំង ស្រាប់តែលោក ម៉ៃ សុគន្ធ ចេញមុខរិះគន់បទ “វីរនារី” ឬ “Top Of The Lady” របស់ ទេព បូព្រឹក្ស នេះកប់ៗមាត់តែម្ដង សុទ្ធតែ អោយពូងោលថតវិញក៏បាន 60 លាន ធានាអ៊ែម ដោយក្នុងនោះលោកបានរៀបរាប់រិះគន់បែបនេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មើល trailer ដូចហំ មើល MV Full ចំ ហេវ ហេវ ហេវវិលមុខណាស់ ចំណាយលើអីខ្លះ MV ចឹង ចំណាយ 600 លាន​រៀល ​15 ម៉ឺនដុល្លារ តួម៉ាដំបរស្វាសោះ ខំតែជឿ មើល MV អត់យល់ទេ ពូស្មានតែតួមួយរយពីររយនាក់ ថាចំណាយច្រើន តាមពិត ទូងៗ អួតសោះ នឹងហើយ ដែលគេថាអ្នកសិល្បៈ​មួយ​ចំនួន ​ពូកែ អួតដូចសត្វក្ងោកចឹង ឈប់ទៅ ពូងោលសុំទាន់!! អោយពូងោលថតវិញក៏បាន 60 លាន ធានាអ៊ែម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ក្រោយរិះគន់ហើយពេលនេះ ស្រាប់តែ ម៉ៃ សុគន្ធ ថាបទ “វីរនារី” របស់ ទេព បូព្រឹក្ស ចម្លងពីគេទៀតថា ៖ ពិតជាអស្ចារ្យមែន គាត់អត់Copy ទេ តែចម្លងហ្មងមេ៉ចដែរ Original Song Bodia(និយាយពីសាច់ភ្លេងនិងការច្រៀង) មិនមែនទើសទេ តែចង់បានរបស់ពិតៗជារបស់យើងតែម្តង កុំចាប់ពីនេះ ម៉ាចុប ចាប់ពីនោះម៉ាចុប ហើយថា របស់យើង ទាន់!!!។ ក្រោយឃើញការទើសពីលោក​ ម៉ៃ សុគន្ធ រិះគន់បទ “វីរនារី” ខ្លាំង ស្រាប់តែតារាហ្វេសប៊ុក ស្រីតា ចេញមុខ Live ប្រលះទៅកាន់ ម៉ៃ សុគន្ធ វិញមិនសំចៃមាត់ បែបនេះតាមរយៈវីដេអូនេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរងការឆ្លើយតបពី ស្រីតា យ៉ាងចាស់ដៃ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះលោក ម៉ៃ សុគន្ធ ប្រកាសនិងប្ដឹង ស្រីតា នៅស្រុកបារាំងនិងតែម្ដង ស្របពេលដែលពេលនេះលោកនៅមិនទាន់បានបញ្ជាក់អោយច្បាស់ថាលោកបានចាត់ការរឿងនេះហើយឬនៅទេ ខណៈដែល ស្រីតា បាននិយាយថាខ្លួនចាំទទួលជានិច្ចនូវពាក្យបណ្ដឹងនេះ ៕