អស្ចារ្យណាស់! ក្រោយបង្ហាញឈុតតំណាងជាតិរួច បវរកញ្ញាកម្ពុជាស្រក់ទឹកភ្នែកព្រោះរឿងនេះ (មានវីដេអូ)

107

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកម្មវិធី Miss Grand International ២០២១ នេះកំពុងតែដំណើរការប្រកួតទៅបណ្ដើរៗហើយ ដោយកម្ពុជាក៏បានបញ្ជូនបវរកញ្ញាតំណាងកម្ពុជាទៅចូលរួមប្រកួតផងដែរនោះគឺកញ្ញា សុតធីតា ប៉ូគីមថេង ដែលនាងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញាមិនថាតែប្រជាជនកម្ពុជាឡើយ នាងក៏ត្រូវបានអន្តរជាតិជាច្រើនសម្លឹងឃើញផងដែរ ដែលកាន់តែជួយលើកមុខមាត់ប្រទេសកម្ពុជាយើងជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងផងដែរនោះសឹងតែគ្រប់ឈុតដែលបវរកញ្ញាកម្ពុជារូបនេះបានពាក់សុទ្ធតែស្រស់ស្អាត និងមានបង្កប់អត្ថន័យខ្មែរជាច្រើនពិតជាគួរអោយសរសើរណាស់។នៅរាត្រីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ម្សិលមិញ កញ្ញា ប៉ូគឹមថេង សុតធីតា បានរំលេចខ្លួនយ៉ាងអស្ចារ្យជាមួយឈុតតំណាងជាតិរបស់កម្ពុជា ដែលមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» បង្ហាញលើឆាកអន្តរជាតិ នៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International 2021។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកទៀតសោតកាលពីយប់មិញនេះត្រូវនិងថ្ងៃទី ៣០ ខែ វិច្ឆកា ឆ្នាំ ២០២១ នេះជាយប់ប្រកួតវគ្គបង្ហាញឈុតតំណាងជាតិ ឃើញថាបវរកញ្ញាកម្ពុជា​ សុតធីតា ប៉ូគីមថេង បានគ្រងនូវឈុតតំណាងរបស់កម្ពុជាបានយ៉ាងល្អនិងអស្ចារ្យណាស់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ក្នុងនោះនាងក៏បានរៀបរាប់ទាំងក្តុកក្តួលបែបនេះថា ​៖ «ទឹកភ្នែកខ្ញុំស្រក់ពេលដែលខ្ញុំទទួលបានឱកាសប្រាប់ទៅពិភពលោកថា អង្គរវត្តជារបស់កម្ពុជា 🇰🇭 Angkor wat is belong to Cambodia»៕