ទោះបីលែងលះគ្នាហើយមែនពិត ប៉ុន្តែ ស៊ុក សុភា នូវតែបង្ហោះរូបភាពប៉ុន្មានសន្លឹកនេះក្នុងថ្ងៃកំណើតកូនប្រុស

114

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្ដែងប្រុសលោក ស៊ុក សុភា ដែលលោកនិងគ្រួសារបានប្រកាសលែងលះគ្នាដាច់ស្រេចទៅហើយ ដែលដំណឹងមួយនេះធ្វើអោយមហាជនមិនតិចនាក់ឡើយមានការភ្ញាក់ផ្អើលនិងស្មានមិនដល់ ដោយសារតែឃើញលោកតែងបង្ហាញភាពផ្អែមល្ហែមជាមួយភរិយាជារឿយសោះបែរជាត្រូវលែងលះគ្នាបែបនេះទៅវិញ។

ជាក់ស្ដែងផងដែរនោះក្រោយលែងលះពេលនេះលោក ស៊ុក សុភា បានត្រឡប់ពីប្រទេសអូស្ត្រាលីមកដល់ប្រទេសកម្ពុជាវិញហើយ។

ដោយឡែកទៀតសោតក្រោយលែងលះគ្នាប៉ុន្មានខែ ក្នុងថ្ងៃកំណើតកូនប្រុសរបស់លោក ស្រាប់តែលោក សុ៊ក សុភា បានបង្ហោះនូវរូបភាពចាស់ៗប៉ុន្មានសន្លឹកនេះដែលជារូបរបស់លោកនិងគ្រួសារមានទាំងកូនទាំងអស់របស់លោកនិងអតីតភរិយាលោកផងដែរ ក្រោយឃើញបែបនេះហើយមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ៕