នោះៗ! នារីម្នាក់តែងខ្លួនធ្វើជាខ្មោចដើម្បី Live ខោអាវតាមអនឡាញក៏ដោយសារតែ (មានវីដេអូ)

ថៃ ៖ ជាការពិតណាស់ដែលមានស្ត្រី​ជនជាតិ​ថៃ ដែលមាន​អាយុ ​៤០​ឆ្នាំ​ម្នាក់ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំងនៅលើ​បណ្តាញ​សង្គម​អាស៊ី ដោយសាតែយុទ្ធសាស្ត្រ​ដ៏​ប៉ិន​ប្រសប់​របស់​នាង​ក្នុង​ការ​លក់​សម្លៀក​បំពាក់​ជជុះ​តាម​អន​ឡាញ​។ ដោយសារ​តែ​សម្លៀក​បំពាក់​ភាគ​ច្រើន​​ដែល​នាង​លក់ គឺ​បានមកពី​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត ហើយនាង​បាន​សម្រេច​ចិត្ត​សម្តែង​ជា​ខ្មោចឆៅ​ក្នុងអំឡុងពេល Live វីដេអូលក់ ​លើ​បណ្ដាញសង្គមអន​ឡាញ។​ នេះបើតាម​ប្រភព​ព័ត៌មានពី Oddity Central។Kanittha Thongnak មានអាយុ​៤០​ឆ្នាំ បាន​លក់​ខោអាវ​ជជុះ​នៅ​

តាម​ដងផ្លូវ​នៅ Chon Daen ភាគ​ខាងជើង​ប្រទេស​ថៃ អស់​រយៈពេល​៣​ឆ្នាំ​។ តែ​ដោយសារ​តែ​ការ​បិទ​ផ្សារ ព្រោះ​កូ​វី​ដ​១៩ នាង​ត្រូវ​ខក​ខានមិនបាន​រក​ប្រាក់​ចំណូល​​ដូច​ពី​មុន​។ ជាក់ស្ដែងនាង​ក៏​សម្រេចចិត្ត​តែងខ្លួន​ធ្វើ​ខ្មោច ហើយ Live វីដេអូលក់​ខោអាវ​ដែល​សល់​ពី​មនុស្ស​ដែល​បាន​បាត់បង់​ជីវិតតែម្ដង ។ បន្ទាប់ពីនេះ នាង​ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីមហាជនក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក។ក្នុង​រយៈពេល​តែ ៥​ថ្ងៃប៉ុណ្ណោះ ​ការ Live វីដេអូ លក់​លើ​អន​ឡាញ

នាង​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​មហាជន​ជា​ច្រើន​​រហូត​ដល់​ជាង ៤​ពាន់​នាក់​។ នាង​ទទួលស្គាល់​ថា វា​ពិតជា​ប្រសើរ​ជាង​ការ​លក់​ពី​មុន​ៗ​ឆ្ងាយ​ណាស់​។ដោយឡែក ខោអាវ​ជជុះ​ដែល​នាង​យក​មក​លក់​នេះ គឺ​យក​មក​ពី​ការ​ដេញថ្លៃ​ពី​អ្នក​បូជា​សព ព្រោះតែ​ពួក​គេ​ជា​អ្នក​សម្អាត​សម្លៀក​បំពាក់​របស់​អ្នក​បាត់បង់​ជីវិត​​។ នាងបានបន្ថែមទៀត​ថា ការ​តែងខ្លួន​លក់​ខុស​គេ​នេះ គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​ខ្មាស់​គេទេ​ អ្វី​ដែល​សំខាន់ គឺ​នាង​ត្រូវ​រក​អង្ករ​ច្រក​ឆ្នាំង​៕ប្រភព៖thmeynews