ហួសចិត្ត! បុរសម្នាក់បណ្ដើរប្រពន្ធក្មេងពេកស្រាប់តែប៉ូលីសចោទប្រកាន់ថាចាប់ចំរិតក្មេង

បរទេស ៖ ជាការពិតណាស់កាលពីពេលថ្មីៗនេះ ប្រពន្ធវ័យក្មេងម្នាក់ មកពីទីក្រុង Baltimore បានបង្ហើបពីរឿងរ៉ាវដ៏គួរឲ្យហួសចិត្តមួយ ដែលកើតឡើងមកលើនាង និងស្វាមីរបស់នាងដែលមានអាយុខុសគ្នារហូតដល់ទៅ២៧ឆ្នាំ។នារីរូបនេះមានឈ្មោះថា តូរី ស្មីត អាយុ២២ឆ្នាំ បានរៀបការជាមួយនឹងបុរសម្នាក់ឈ្មោះថា អេដឌី អាយុ៤៩ឆ្នាំ ដែលមានអាជីពជាអ្នកដឹកជញ្ជូនទំនិញ។នាង តូរី បានឲ្យដឹងដែរថា ជាញឹកញាប់ នាងតែងតែទៅកន្លែងធ្វើការរបស់ស្វាមី

ព្រោះវាជាឱកាសមួយដែលនាងអាចចេញក្រៅផ្ទះបាន ហើយនាងពិតជាចូលចិត្តនៅក្បែរស្វាមីខ្លាំងណាស់ បើទោះជាត្រូវនៅលើរថយន្ដពេញមួយថ្ងៃក៏ដោយ។ ជាក់ស្ដែងកាលពីប៉ុន្មានសប្ដាហ៍មុននេះ នាង និងស្វាមី បានឈរនៅឯស្ថានីយមួយកន្លែង ដើម្បីរង់ចាំឲ្យរថយន្ដជួសជុលហើយសិន។ បន្ទាប់មក នាងបានដើរទៅបន្ទប់ទឹក ហើយក៏មានមនុស្សម្នាក់បានប្រទះឃើញនាង និងគិតថា នាងជាកូនក្មេង ដែលមានអាយុ១៣ឆ្នាំ។ក្រោយមកទៀត កំឡុងពេលកំពុងបើកបរ ហើយប្រុងនឹងចត ក៏ស្រាប់តែមានរថយន្ដរបស់ប៉ូលិសមួយគ្រឿង បានមកដល់ និងប្រាប់ឲ្យស្វាមីរបស់នាងចេញពីក្នុងរថយន្ដតែម្ដង។ ហើយភ្លាមៗនេះ

ប៉ូលិសបានចោទជាសំនួរសួរទៅកាន់នាងថា៖ប៉ូលិសួរ ! តើនាងមានទំនាក់ទំនងអ្វីជាមួយនឹងបុរសម្នាក់នេះ?នាង តូរី បានតបទៅវិញទាំងងើយឆ្ងល់ថា៖ គាត់ជាស្វាមីរបស់ខ្ញុំ តើមានបញ្ហាអ្វីកើតឡើង?នាង តូរី បានបន្ដទៀតថា គ្រប់យ៉ាងត្រូវបានដោះស្រាយ បន្ទាប់ពីនាងបានបង្ហាញអត្តសញ្ញាណបណ្ណទៅកាន់ប៉ូលិស ដើម្បីបញ្ជាក់ពីអាយុពិតរបស់នាងផ្ទាល់ ហើយពេលនោះប៉ូលិសអស់សំណើចជាខ្លាំង

ចំពោះការយល់ច្រឡំរបស់ពួកគេផងដែរ។សព្វថ្ងៃនេះ ក៏មានមនុស្សមួយចំនួន បានគិតថា នាងទាក់ទងជាមួយបុរសវ័យចំណាស់ ដើម្បីទ្រព្យសម្បត្តិទៀតផង។ ដោយឡែក គូស្នេហ៍ភរិយាខុសជំនាន់មួយគូខាងលើនេះ កំពុងមានគម្រោងយកកូនឆាប់ៗ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ៕ប្រភព៖thmeynews