ភរិយាលោក កែវ វាសនា ច្រឡំដៃបាញ់អោយគេអ្នកដឹកឥវ៉ាន់ម្នាក់ 45000$ ស្រាប់តែចុងក្រោយអ្នកដឹកនោះបានធ្វើបែបនេះ

488

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីអ្នកនាង លឹម លីសុគន្ធារី ដែលជាភរិយាបណ្ដូលចិត្តរបស់តារាចម្រៀងប្រុសលោក កែវ វាសនា ដែលកាលពេលថ្មីៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកនាងបានអោយអ្នកដឹកម្នាក់ដឹកឥវ៉ាន់មកអោយអ្នកនាងគិតថ្លៃដឹកអស់ត្រឹមតែ ៤៥០០០ រៀលប៉ុណ្ណោះ ប៉ុន្តែអ្នកនាងច្រឡំបាញ់លុយអោយទៅអ្នកដឹកនោះជាប្រាក់រហូតដល់ទៅ ៤៥០០០ ដុល្លារ

ក្រោយដឹងខ្លួនអ្នកនាងក៏បានឆាតទៅកាន់អ្នកដឹកម្នាក់នោះ នេះបើតាមការរៀបរាប់របស់អ្នកនាងបានរៀបរាប់បែបនេះថា ៖ “ប្អូនប្រុស ជាបុគ្គលិក ខាងសេវាដឹកជញ្ជូន J&T សាខាច្បារអំពៅ ដែលតែងតែ មកដឹកឥវ៉ាន់ នៅក្រុមហ៊ុនខ្ញុំ រាល់ថ្ងៃ ម្សិលមិញគាត់បានគិតលុយអស់ 45000រៀល ប៉ុន្តែការបា​​​​​​​​ញ់លុយរបស់ខ្ញុំចុចខុស ទៅចូលកុងដុល្លារ ហើយដៃក៏ចុចលឿនពេក ក៏ទៅជាបា​​​​​ញ់លុយ ចំនួន45000$វិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយខ្ញុំ ក៏ឆាតទៅគាត់ភ្លាម ថាអូន

បងច្រឡំដាក់ជាលុយដុល្លារ ទៅហើយ ជួយបាញ់អោយបងវិញផង ប្រហែល2នាទីក្រោយមក គាត់ក៏បានបា​​​ញ់វិញ ហើយខ្ញុំក៏បា​​​ញ់ ជាលុយខ្មែរ ទៅគាត់វិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចង់និយាយថា ប្អូនក្មេង តែប្អូនមានទំនួលខុសត្រូវ ស្មោះត្រង់ ការងារល្អ ច្បាស់លាស់ អ៊ីចឹង បងប្អូន ខាងបឹងស្នោ ច្បារអំពៅ ត្រូវការផ្ញើឥវ៉ាន់24ខេត្តក្រុង អាចទាក់ទងប្អូនប្រុសបាន គាត់មកយកដល់ទីកន្លែង មិនថាតិច ឬច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងមានតែពាក្យនិយាយថា ការស្មោះត្រង់ មិនលោភលន់ មិនគេងប្រប្រវ័ញ្ច ញើសឈាមគេ គឺជូនពរអោយប្អូន អនាគត កាន់តែល្អប្រសើរ ជោគជ័យ បងជូនសគុណ ប្អូនតិចតួច សម្រាប់ទឹកចិត្ត”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​