ក្រោយឃើញ សូដា នីតា បង្ហោះសារទារប្រាក់ពី សឿ សុធារ៉ា ស្រាប់តែភរិយាលោក មង្គល ទីណា បោះសម្ដីទៅបែបនេះដែរថា

29

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាស្រី សឿ សុធារ៉ា ដែលមួយរយៈចុងក្រោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនជុំវិញរឿងលុយជំពាក់តុងទីនរហូតមានអ្នកបង្ហោះសារទារតាមហ្វេសប៊ុក ប៉ុន្តែអ្នកនាងក៏បានចេញមុខដោះស្រាយរួចរាល់អស់ផងដែរ ។ដោយឡែកទៀតសោតស្រាប់តែពេលថ្មីៗកាលពីប៉ុន្មានម៉ោងមុននេះអ្នកនាង សឿ សុធារ៉ា ត្រូវបានអ្នកនាង សូដា នីតា បង្ហោះសារប្រកាសស្វែងរកអោយចូលខ្លួនដោះស្រាយបើមិនដូច្នេះទេនិងចាត់ការចេញដីកាកោះហៅ

ដោយក្នុងនោះអ្នកនាង សូដា នីតា បានបង្ហោះសារបែបនេះថា ៖ នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការ កោះហៅ រឺ មិនចង់អោយគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ ! ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន ។នៅមិនទាន់អស់នៅពេលនេះ សូដា នីតា ទម្លាយថា សឿ សុធារ៉ា ខ្ចីលុយខ្លួនរហូតដល់ទៅ ៤ មុឺនដុល្លារដើម្បីយកទៅដោះស្រាយលុយតុងទីន ដោយ សូដា នីតា បានរៀបរាប់បន្ថែមបែបនេះថា ៖

«ពេលដែលធារ៉ារឿងជំពាក់តុងទិន ( គេផុសផ្អើសហ្វេសប៊ុក បងប្អូនក៏ដឹង ) ធារ៉ា នាងតេមកខ្ញុំ ១ ថ្ងៃមិនតិចដងទេ ដើម្បីឱ្យខ្ញុំជួយ ដើម្បីយកលុយទៅឱ្យកូនបំណុលតុងទីនរបស់គាត់ ( ធារ៉ា ) កុំឱ្យគេផុសពីគាត់ទៀត ខ្ញុំក៏ព្រមជួយឱ្យខ្ចីលុយ បន្តបន្ទាប់រហូតលុយជិត 4 ម៉ឺន$ ដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយ (ឆាតមិនតប មើលមិនឆ្លើយ និយាយខ្លី គឺ មើលងាយខ្ញុំ)» ។

បន្ថែមពីនេះទៀតក្រោយឃើញបែបនេះហើយស្រាប់តែភរិយាលោក មង្គល ទីណា បានបោះសម្ដីទៅបែបនេះដែរថា ៖ ដល់ម្លឹងផង សង្ឃឹមថាអ្នកដែលខ្ញុំជួយទាំងប៉ុន្មានអ្នកមិនបំភ្លេចខ្ញុំចោលណា មិនបាច់ការប្រាក់អីទេតែដើមមកក៏បានរំលោះម្ដងបន្តិចក៏បានព្រោះលូវសិល្បះគេបើកដំណើរការវិញហើយពេលថតពេលច្រៀងបានកុំភ្លេចណាចា លុយខ្ចីទៅណឹងមិនមែនលុយប្តីខ្ញុំទេគឺលុយខ្ញុំណា ព្រោះលុយប្តីខ្ញុំគឺសំរាប់បង់ធានាគារនឹងខែកូនរៀនតាមអនឡាញអស់ហើយ៕