កម្សត់ណាស់! តាចេក រៀបរាប់ទាំងក្តុកក្តួលក្រោយរកសុីធ្វើជាអ្នកលក់ផ្លែឈើ

51

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាកំប្លែង តាចេក ដែលពេលនេះលោកមានបញ្ហាជីវភាពជាខ្លាំង ប៉ុន្តែលោកតាមិនបោះបង់ឡើយដោយលោកតាពេលនេះកំពុងតែងាកមករកសុីធ្វើជាអ្នកលក់ផ្លែឈើវិញម្ដង នៅម្ដុំ ឧទ្យាជាតិគិរីរម្យ ដែលមហាជនគិតថាលោកតាអាចនិងមានជីវិភាពល្អប្រសើរឡើងវិញទៅហើយ ។

ក្រោយស្ងាត់ទៅមួយរយៈស្រាប់តែពេលថ្មីៗលោកតា ចេក បានបង្ហោះសារយ៉ាងរំជួលចិត្តរៀបរាប់បែបនេះថា ៖ “ខំមកចោលផ្ទះ មករកស៊ីក្រែងបានចំណេញខ្លះ តែចាប់ពីមកលក់ ដូចជាមិនសូវកាក់កបសោះ ចេះតែខាតរហូតអ៊ីចឹង បើនៅតែអ៊ីចឹងទៀត មិនដឹងនៅលក់បន្ត ឬទៅផ្ទះវិញទេបងប្អូនអើយ បើសល់រហូតអ៊ីចឹងនោះ”។ក្រោយឃើញបែបនេះហើយមហាជនជាច្រើនបានចូលទៅខមិនលើកទឹកចិត្តគាត់ជាច្រើនផងដែរ៕