មិនធម្មតា! ម្ចាស់ស្រលាញ់ឆ្កែពេក ដល់ថ្នាក់សង់វីឡាអោយកូនៗគេងយ៉ាងស្រួល

ថៃ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយរូបភាពជាច្រើនសន្លឹក​ ត្រូវបានផ្ទុះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានក្រុមគ្រួសារអ្នកមានទ្រព្យសម្បត្តិ បានរៀបចំផ្ទះឲ្យឆ្កែសំណព្វចិត្តប៉ុន្មានក្បាល យ៉ាងប្រណីត ដែលធ្វើឲ្យមនុស្សគ្រប់គ្នា មិនលាន់មិនបាន ដែលភាគច្រើន មិនដែលមានអ្នកហ៊ានចំណាយថ្នាក់នេះនោះទេ។ជាក់ស្តែង ចំពោះខាងមុខ ពួកគេ បានរៀបចំទីធ្លា កន្លែងអង្គុយលេង យ៉ាងស្រស់ស្អាត ហើយអ្វីដែលឲ្យគេបើកភ្នែកធំៗជាងនេះ គឺខាងក្នុង ត្រូវបានរៀបចំយ៉ាងប្រណីតបំផុត ជាមួយនឹងការដាក់តាំងលម្អ នូវវាំងនន និង ការបិទជញ្ជាំងបន្ថែម ដើម្បីបង្កើន

នូវភាពទាក់ទាញរឹតតែខ្លាំង។យ៉ាងណាមិញ ពួកគេបាននិយាយថា បើទោះបីជា គេមើលមកគិតថា ខាតលុយឥតប្រយោជន៍ក៏ដោយ ក៏ពួកគេ សប្បាយចិត្ត ក្នុងការធ្វើវាផងដែរ ដើម្បីតែឆ្កែដ៏ស្រស់ស្អាតរបស់ពួកគេ ឲ្យមានក្តីសុខ ជាមួយនឹងអ្វីដែលពួកគេ បានធ្វើដើម្បីវា៕ប្រភព៖ខ្មែរឡូត