ផ្ទុះការសរសើរយ៉ាងខ្លាំងក្រោយឃើញ សុគន្ធ និសា គ្រងឈុតបុរាណខ្មែរដែលច្នៃចេញពី ប្រាសាទព្រះវិហារ យ៉ាងស្រស់ស្អាត

10

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងអ្នកនាង សុគន្ធ និសា ដែលប្រឡូកចូលសិល្បៈជាយូរឆ្នាំរួចមកហើយប៉ុន្តែនៅតែរក្សាបានប្រប្រិយភាពយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ។ ជាក់ស្ដែងផងដែរនោះទោះបីជាឈានជើងចូលក្នុងសិល្បៈជាយូរឆ្នាំមកហើយក្ដី ប៉ុន្តែចំពោះសម្រស់តារាចម្រៀងស្រីរូបនេះវិញគឺនៅតែស្រស់ស្អាតនិងក្មេងមិនចេះចាស់សោះ ថ្វីត្បិតតែពេលនេះអ្នកនាងមានអាយុជ្រេបន្តិចទៅហើយក្ដី ។

ដោយឡែកទៀតសោតកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីរូបនេះបានទម្លាយនូវរូបភាពថ្មីប៉ុន្មានសន្លឹកដែលគ្រងឈុត ប្រាសាទព្រះវិហារ ដែលច្នៃចេញពី ប្រាសាទព្រះវិហារ ខ្មែរយើងពិតជាស្រស់ស្អាតខ្លាំងជាមួយនិងក្បូរក្បាច់រចនាយ៉ាងទាក់ទាញ ដែលឃើញបែបនេះហើយភ្លាមមហាជនមានការសរសើរដល់សម្រស់របស់អ្នកនាងថាស្រស់ស្អាត សមសួន និងសាកសមជានារីខ្មែរខ្លាំងរហូតមានការស៊ែរចែករំលែកជាច្រើន៕