ហេង ស្រីពេជ្រ ប្រកាសស្វែងរកយុត្តធម៌អោយប្អូនប្រុស ក្រោយប្អូនប្រុសត្រូវ.ស្លា.ប់ដោយសារតែមានក្រុមក្មេងស្ទាវដេញតាម​…

27

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីប៉ុន្មានថ្ងៃមុននេះបុរសម្នាក់ដែលត្រូវបានមហាជនស្គាល់ថាជាប្អូនប្រុសរបស់តារាស្រី ហេង ស្រីពេជ្រ ត្រូវបានទទួលមរណភាពទាំងអាណោចអាធមដោយសារតែមានក្រុមក្មេងស្ទាវដេ.ញ.កា.ប់.ស.ម្លា.ប់រហូតដល់បា.ត់.ប.ង់.ជី.វិត។ គួរបញ្ជាក់អោយដឹងនៅថ្ងៃកើតហេតុប្អូនប្រុសរបស់ ហេង ស្រីពេជ្រ

បានជុំគ្នាផឹកសុីជាមួយមិត្តភក្តិនៅជិតផ្សារមួយកន្លែង លុះដល់ពេលត្រឡប់មកវិញ គាប់ជួនបានឃើញនូវក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូយ៉ាងលឿនចេញពីហាងផឹកសុីមួយកន្លែងនៅក្បែរ ដោយពេលនេះប្អូនប្រុស ហេង ស្រីពេជ្រ ក៏បានស្រែកទៅក្រុមក្មេងស្ទាវនោះថា ពួកហែងជិះលឿនចឹងហែងប្រញាប់ទៅងា.ប់នៅណា ស្រាប់តែពេលនោះខាងក្រុមក្មេងស្ទាវនោះបានស្រែកមកវិញសួរថា ហែងចង់ម៉េច? ប៉ុន្តែប្អូនប្រុស ហេង ស្រីពេជ្រ មិនបាននិយាយតបទៀតទេ ដោយបានយកម៉ូតូជិះត្រឡប់មកផ្ទះវិញទៅហើយ តែដោយសារតែមិនបានគិត និងមិនដឹងថាក្រុមក្មេងស្ទាវនោះបានគុំ.គួ.ននិងខ្លួនដល់ថ្នាក់ជិះដេញតាមរហូតស្ទាក់.កា.ប់.ស.ម្លា.ប់នៅនិងកន្លែងតែម្ដង ។

ជាក់ស្ដែងផងដែរនោះក្រោយពេលប្អូនប្រុសត្រូវបានស្លាប់ទាំងអយុត្តធម៌បែបនេះ ស្រាប់តែតារាស្រី ហេង ស្រីពេជ្រ ចេញមុខប្រកាសសុំអោយសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ជួយរកយុត្តធម៌សម្រាប់ប្អូនប្រុសនាងដែលបានទទួលមរណភាព និងគ្រួសាររបស់នាងបែបនថា ៖ អយុត្តិធម៍ណាស់ ប្អូនប្រុសខ្ញុំត្រូវបានក្មេងស្ទាវមួយក្រុម ដេញតាមកា.ប់.ស.ម្លា.ប់យ៉ាងព្រៃផ្សៃ នៅយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ នៅវេលាម៉ោង ១២៖១៩ នៅទីរួមខេត្តកំពង់ស្ពឺ។ សូមបងៗសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ជួយរកយុត្តិធម៍ឱ្យក្រុមគ្រួសារនាងខ្ញុំផង៕