ក្រោយឃើញអ្នកនាង ដេត ម៉ាលីណា មិនអនុញ្ញាតអោយលោក ឌួង ឆាយ និងម្តាយជួបកូនចៅ ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត ពោលបែបនេះថា

10

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីរឿងរ៉ាវដែលអ្នកនាង ដេត ម៉ាលីណា មិនព្រមអនុញ្ញាបើកទ្វាអោយលោក ឌួង ឆាយ ដែលជាអតីតស្វាមី រួមទាំងម្តាយលោកចូលទៅខាងក្នុងផ្ទះវីឡារបស់ខ្លួនដើម្បីជួបកូនចៅទាំង ៣ នាក់ឡើយ។ រហូតដល់ថ្នាក់លោក ឌួង ឆាយ បាននិយាយបែបនេះថា ៖ «ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។

រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង។ អានិតកូនៗ ខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់ ឌួង ឆាយ » ។ ដោយឡែកទៀតសោតក្រោយឃើញបែបនេះហើយភ្លាម ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត ក៏បានពោលពាក្យបែបនេះថា ៖ ជាអតីតកូនប្រសារក្មួយអេីយបើកចិត្តឲ្យទូលាយខ្លះផងទៅច្បាប់បានចេញ ឲ្យលោកយាយនឹងលោកប៉ារបស់ក្មេងៗបានជួបគាត់មានការនឹករលឹកចៅៗផងទៅហេីយ ការរៀនសូត្រក៏លោកជំទាវមិនរំខានដល់ការរៀនសូត្រចៅរបស់គាត់ដែរ​ 💐៕