បង្អួតរថយន្តទំនើបអោបស្រីស្អាតបង្ហោះពេញបណ្ដាញសង្គមត្រូវគេរិះគន់ចាស់ដៃ ចុងក្រោយទើបដឹងថា

33

ថៃ ៖ ជាការពិតណាស់ដែលមានបុរសចំណាស់ម្នាក់ត្រូវបានមហាជនថៃនាំគ្នារិះគន់មិនសំចៃមាត់ ក្រោយឃើញលោកបង្អួតរថយន្តទំនើប អមនិងស្រីស្អាតម្នាក់យ៉ាងសុិចសុី ដែលធ្វើអោយមហាជនឃើញហើយនាំគ្នាចូលទៅខមមិនថា ចាស់មិនចូលវត្តវ៉ា ចាស់ហើយកាន់សីលទៅ ប៉ុន្តែបុរសចំណាស់ម្នាក់នោះពុំបានចេញមុខតបតអ្វីទៅអ្នករិះគន់ខ្លួនឡើយ។

ស្រាប់តែមួយរយៈក្រោយមកបុរសចំណាស់ម្នាក់នោះបានបញ្ចេញនូវវីដេអូទាំងស្រុងដែលខ្លួននិងស្រីស្អាតនោះបង្ហាញភាពផ្អែមល្ហែមនោះគឺតាមពិតជាវីដេអូ MV ចម្រៀងថ្មីរបស់លោកសោះ ដែលបទនោះមានចំណងជើងថា ผู้ชายสายเปย์-เสี่ยชัช នៅលើ Channel Youtube របស់លោកផ្ទាល់។

គួរបញ្ជាក់ថាតាមពិតបុរសម្នាក់ចំណាស់ម្នាក់នោះគឺជាតារាចម្រៀងជើងចាស់មួយរូបឈ្មោះ Sia Chat Saipay ប៉ុន្តែលោកពុំសូវបានបញ្ចេញនូវបទចម្រៀងថ្មីៗឡើយ ជាហេតុដែលមហាជនមិនបានចំណាំមុខលោក ។ ដោយឡែកទៀតសោតក្រោយឃើញបែបនេះហើយភ្លាមអ្នកដែលរិះគន់លោកនោះបានសុំទោសលោកដែលយល់ច្រឡំចំពោះលោក ក្នុងនោះលោក Sai ក៏បានបញ្ជាក់ទៀតថានារីសុិចសុីក្នុងវីដេអូនោះក៏ជាអតីតមិត្តស្រីរបស់លោកដែរ ៕