ព្រឺសម្បុរខ្ញាកក្រោយបានមើលការសម្ដែងដ៏អស្ចារ្យ ឱក សុគន្ធកញ្ញា សម្ដែងក្នុងកម្មវិធី MEKONG-KOREA FRIENDSHIP កាលពីយប់មិញនេះ (មានវីដេអូ)

56

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីកំពូលតារាចម្រៀងស្រីកម្ពុជាអ្នកនាង ឱក សុគន្ធកញ្ញា ដែលមហាជនគ្រប់ស្រទាប់វណ្ណៈសុទ្ធតែបានជ្រាបស្គាល់ពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់កំពូលតារាចម្រៀងស្រីរូបនេះ ដែលឈរលើតារាងលេខ ១ ជួរមុខក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ។

ជាក់ស្ដែងផងដែរនោះកាលពីពេលថ្មីៗនេះអ្នកនាងក៏បានទម្លាយអោយមហាជនខ្មែរទាំងអស់បានជ្រាបនិងភ្ញាក់ផ្អើលខ្លាំងនោះគឺអ្នកនាង ឱក សុគន្ធកញ្ញា និងតំណាងអោយប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធី «MEKONG-KOREA FRIENDSHIP CONCERT» ដែលជាកម្មវិធីចែករំលែកនូវវប្បធម៌រវាងប្រទេសកូរ៉ និងប្រទេសនានាដែលជាប់និងទន្លេមេគង្គ។

ដោយឡែកទៀតសោតកាលពីយប់មិញនេះគឺជាពេលវេលាដែលមហាជនជាច្រើនទន្ទឹងរងចាំក៏បានមកដល់គឺជាការសម្ដែងដ៏អស្ចារ្យពីតារាចម្រៀងតំណាងប្រទេសនីមួយៗ ក្នុងនោះចំពោះអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងកម្ពុជាយើងវិញ បានធ្វើអោយមហាជនខ្មែរ និងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនិងការសម្ដែងបទ «Be Yourself» ដែលបានផ្សំផ្គំជាមួយនិងបទភ្លេងបុរាណខ្មែរ

ហើយជាពិសេសក៏មានរំលេចនូវ របាំបួងសួងព្រាហ្មណ៍ ដែលជារបាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលការសម្ដែងមួយនេះពិតជាអស្ចារ្យខ្លាំង គ្រាន់តែបានមើលឡើងព្រឺសម្បុរតែម្ដង រហូតប្រជាជនខ្មែរនិងពិភពលោកមានការសរសើរមកលើវប្បធម៌ អរិយធម៌កម្ពុជាថាពិតជាស្រស់ស្អាតនិងល្អប្រណីតខ្លាំង៕