ចៃដន្យម៉្លេះ! តារាចម្រៀងល្បីៗទាំង ៣ ដួងនេះសុទ្ធតែមានថ្ងៃកំណើតក្នុងថ្ងៃទី ១០ តុលា

24

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តអ្នកគាំទ្រតារាកម្ពុជាពិតជាបានជ្រាបរួចមកហើយថានៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២១ នេះមានតារាដល់ទៅ ៣ ដួងសុទ្ធតែមានថ្ងៃកំណើតតែមួយគឺតារាចម្រៀងលោក ឆន សុវណ្ណរាជ អ្នកនាង សុខ ស្រីនាង និងកញ្ញា អ៊ីវ៉ា ។ ដែលធ្វើអោយមហាជនការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែពិតគាប់ជួនខ្លាំងបែបនេះ។
១. ឆន សុវណ្ណារាជ
មានថ្ងៃកំណើតនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨៤ បើគិតមកដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ នេះ លោក មានអាយុ ៣៧ ឆ្នាំហើយ។ ដោយលោកបានបង្ហោះសារលើបណ្ដាញសង្គមលោកថា ៖«រីករាយថ្ងៃកំណើត ឆន សុវណ្ណារាជ ៣៧ ឆ្នាំ»។

២. សុខ ស្រីនាង
មានថ្ងៃកំណើត នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨៧ ដែលគិតមកដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបនេះមានអាយុ ៣៤ ឆ្នាំ​ទៅ​ហើយ។ ដោយអ្នកនាងបានបង្ហោះសារបែបនេះលោកបណ្ដាញសង្គមរបស់អ្នកនាងថា ៖ «កុំសម្លឹងយូរពេកដឹងគេអៀនអត់ គ្រាន់តែចង់ប្រាប់​ថាឡើង​អាយុមួយឆ្នាំទៀតហើយ 𝚑𝚋𝚍𝚂𝚂𝙽𝟸𝟶𝟸𝟷»។

៣. អ៊ីវ៉ា
មានថ្ងៃកំណើតនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៩៤ ដែលគិតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ នេះមានអាយុ ២៨ ឆ្នាំហើយ។ដោយតារាស្រីរូបនេះបានបង្ហោះសារបែបនេះថា ៖«អរុណសួស្តីថ្ងៃពិសេស រីករាយ​ខួប​កំណើត កញ្ញា អ៊ីវ៉ា (Eva) ពីក្រុមការងារបច្ចេកទេស និង Admin ផេក សូមជូនពរជាពិសេសដល់កញ្ញា មានសម្រស់កាន់តែស្រស់ស្អាត កាន់តែ Cute Cute សុខភាពបរិបូរណ៍ អ្នក​គំាទ្រ​ស្រលាញ់រាប់អានកាន់តែច្រើន ជោគជ័យកាន់តែខ្លំាងលើអាជីវកម្ម (ក្រុមការងារបានកាដូច្រើនៗដែរ) និងដំណើរការគ្រប់ការងារដោយរលូនឥតខ្ចោះ ជាពិសេសឆាប់ដល់គូព្រេង​មា​ន​អ្នក​នៅក្បែរឱ្យយូរជាងនេះ ដូចបំណងប្រាថ្នា។ ចុះអ្នកគំាំទ្រមានពាក្យពេចន៍ជូនពរ Idol ទេ?»៕