អាជីពក្រៅសិល្បៈដូចគ្នាតែលោក ករុណា ពេជ្រ នៅតែធ្វើបែបនេះដាក់អ្នកនាង យក់ ឋិតរដ្ឋា

27

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ករុណា ពេជ្រ និងអ្នកនាង យក់ ឋិតរដ្ឋា ដែលជាតារាចម្រៀងទទួលបានការគាំទ្រពីមហាជនមិនតិចឡើយ។ គួរបញ្ជាក់ថាមួួរយៈចុងក្រោយនេះឃើញថាសិល្បៈករជាច្រើនបានចាប់អារម្មណ៍និងការលក់អចលនទ្រព្យខ្លាំង ដោយខ្លះលក់ ផ្ទះល្វែង និងខ្លះលក់ ដីឡូត៍ ជាដើម ។

ក្នុងនោះក៏មានតារាចម្រៀងលោក ករុណា ពេជ្រ និងអ្នកនាង យក់ ឋិតរដ្ឋា ដែរដែលបានបើកលក់ជាផ្ទះល្វែង ប៉ុន្តែពុំបានសហការរកសុីជាមួយគ្នាឡើយ ដោយលោក ករុណា ពេជ្រ បានបើកលក់ផ្ទះល្វែងនៅឯកំពង់ស្ពឺណោះ ចំណែកអ្នកនាង យក់ ឋិតរដ្ឋា បានបើកលក់ផ្ទះល្វែងនៅឯឧត្តុង្គ ។ ដោយឡែកទៀតសោតស្រាប់តែពេលថ្មីនេះលោក ករុណា បានបង្ហោះសារមួយឃ្លាជូនពរដល់អ្នកនាង យក់ ឋិតរដ្ឋា បែបនេះថា ៖

«Wow ជិះលេងៗឃើញរូប ឃើញឈ្មោះ idol ចុះថតមួយសិន កប់សារី ទីតាំងសាហាវ ជាប់ថ្នល់កៅស៊ូ ហើយកែងផ្លូវទៀត។ ហេង ហេងអាយដល ទាំងពីរនាក់ប្តីប្រពន្ធ និង កូនសំណព្វទាំង ៣ ព្រមទាំងក្រុមគ្រួសារ»។ ក្រោយឃើញបែនេះហើយអ្នកនាង យក់ ឋិតរដ្ឋា បានធ្វើការស៊ែរចែករំលែកបន្ត និងថ្លែងអំណរគុណដល់លោក ករុណា ពេជ្រ ជាខ្លាំងថែមទាំងជូនពរលោកអោយជំនួញរបស់លោកជោគជ័យខ្លាំងផងដែរ៕