ញាក់សាច់! ស្ថានីយ៍រថភ្លើងចាស់មួយកន្លែង ត្រូវបានគេយកទៅកែប្រែជាថ្មីក្លាយជាសណ្ឋាគារលំដាប់មួយយ៉ាងប្រណីតបែបនេះឯទិដ្ឋភាពខាងក្នុងកប់ខ្លាំង

អាហ្វ្រិក ៖ ជាការពិតណាស់ផ្ទុះការភ្ញាក់ផ្អើលខ្លាំងក្រោយសណ្ឋាគារដ៏ប្រណីតមួយ នៅខាងអាហ្វ្រិកខាងត្បូង បានរំលេចខ្លួន និងបើកទ្វារស្វាគមន៍ភ្ញៀវជាតិនិង អន្តរជាតិឆាប់ៗនេះ នៅកន្លែងស្ថានីយ៍ចំណតរថភ្លើងមួយកន្លែង ដែលមានទីតាំងនៅលើស្ពានមួយនៅក្នុង ឧទ្យានជាតិ Kruger។ជាក់ស្ដែង

បើតាមការលើកឡើងតាមរយៈគេហទំព័របរទេសមួយ បានបញ្ជាក់ថា ស្ថានីយ៍ចំណតរថភ្លើងមួយនេះ មានអាយុកាលជាច្រើនឆ្នាំណាស់មកហើយ ដែលទីតាំងស្ថិតនៅលើស្ពាននៅលើទន្លេ Sabie នៅក្នុងឧទ្យានជាតិ Kruger ប៉ុន្តែក្រោយមកក៏បានកែច្នៃទៅជា សណ្ឋាគារវិញដែលបានបញ្ចប់ការសាងសង់រួចរាល់ទៅហើយ។

ដោយឡែកចំណែកតម្លៃដែលគេប៉ាន់ស្មានអាចចាប់ពី ៥២០ដុល្លារមួយបន្ទប់ក្នុង មួយយប់ផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ ក្នុងកំឡុងពេលនេះ ជារដូវកាលវីរុសផ្លូវដង្ហើមកូរ៉ូណា ដូច្នេះសណ្ឋាគារមួយនេះ នៅតែបន្តបិទទ្វាររហូត ពេលវេលាមួយដែលវីរុសមួយនេះ មានការស្ងប់ស្ងប់ជាមុនសិន ដោយវេលានៃការពន្យាពេលនៃការបិទទ្វារនេះ អាចនឹងដល់ចុងឆ្នាំនៅក្នុងឆ្នាំ២០២២ ផងដែរ៕ប្រភព៖Khmerload