លោកស្រី ទ្រី ដាណា កាន់លុយដុល្លារទាំងបាច់ៗដើរចែកជូនដល់បុគ្គលិកម្នាក់ទទួលបានប្រាក់ចំនួន (មានវីដេអូ)

8

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីអ្នកជំនួញល្បីឈ្មោះលោកស្រី ទ្រី ដាណា ដែលគឺជាបុគ្គលជោគជ័យលើមុខជំនួញនៅកម្ពុជាយ៉ាងខ្លាំង ។ ក្នុងនោះលោកស្រីគឺជាថៅកែហាងពេជ្រ និងជាម្ចាស់ប្រេនធំៗជាច្រើន ។

ជាក់ស្ដែងផងដែរនោះថ្មីៗនេះលោកស្រីនិងស្វាមីបានប្រកាសចែកផ្លូវគ្នាហើយ ដែលលោកស្រីបានរៀបរាប់ពីមូលហេតុដែលនាំអោយមានរឿងបែបនេះកើតឡើងផងដែរជាច្រើនតាមរយះបណ្ដាញសង្គម និងចាប់បានថាស្វាមីរបស់លោកស្រី បានឆាតលេងជាមួយស្រីផ្សេង ហើយមិនដែលផុសរូបប្រពន្ធឡើយផងដែរ ។

ដោយឡែកទៀតសោតកាលពីពេលថ្មីៗនេះលោកស្រី ទ្រី ដាណា បែរជាងាកមកប្រើជីវិតយ៉ាងរីករាយវិញដោយកាន់លុយទាំងបាច់ៗដើរចែកប្រាក់ជូនបុគ្គលិករបស់លោកស្រីម្នាក់ទទួលបាន ២០០$ និងខ្លះទទួលបាន ៣០០$ ដើម្បីជាការដូរលើកទឹកចិត្ត និងទុកដើរលេងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។​ ក្រោយឃើញបែបនេះហើយមហាជនជាច្រើនសរសើរនូវទឹកចិត្តលោកស្រីជាខ្លាំងដែលជួយនិងអោយតម្លៃដល់បុគ្គិលខ្លួនបែបនេះ៕