«ស្មៅទន្លេកំពង់ចាម» បង្ហាញរូបរាងថ្មីកាន់តែប្លែកភ្នែកខ្លាំង ថតប្លង់ណាក៏ស្អាត

12

កំពង់ចាម ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីតំបន់កម្សាន្ត «ស្មៅទន្លេកំពង់ចាម» ដែលទើបតែបង្ហាញរូបរាងថ្មីកាន់តែប្លែកភ្នែកខ្លាំង និងកំពុងតែទទួលបានការគាំទ្រចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ គួរបញ្ជាក់ថា រមណីយដ្ឋាន និង អាហារដ្ឋាន «ស្មៅទន្លេកំពង់ចាម» មានទីតាំងស្ថិតនៅ ភូមិទី ២ សង្កាត់វាលវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅជាប់នឹងមាត់ទន្លេមេគង្គ និង ស្ថិតត្រង់ចំណុចជិតគល់ស្ពាន ទៅកោះប៉ែន។

ជាក់ស្ដែងផងដែរទីនោះមិនត្រឹមតែសម្រស់យ៉ាងស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានម្ហួបអាហារជាច្រើនមុខដែលមានរសជាតិឆ្ងាញ់នៅទីនោះផងដែរ។ ដោយឡែគទៀតសោតតំបន់ទេសចរណ៍ «ស្មៅទន្លេកំពង់ចាម» នេះកំពុងតែត្រូវបានមហាជនច្រើនសម្លឹងឃើញនិងត្រៀមខ្លួនទៅដើរលេងនៅទីនោះជាច្រើនផងដែរ៕(រូបភាព៖ អាណាចក្រត្រាវែល Anachak Travel)