មិនសរសើរមិនបាន! កូនប្រុសស្រីរបស់អ្នកនាង ម៉េង កែវពេជ្ជតា មិនត្រឹមតែឆ្អាតប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យចេះជំនាញនេះយ៉ាងស្ទាត់ (មានវីដេអូ)

7

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា ដែលប្រជាប្រិយភាពរបស់អ្នកនាងនៅតែរក្សាបានល្បីមិនដល់សព្វថ្ងៃនិងនេះមានអ្នកគាំទ្រជាច្រើនផងដែរ។ ជាក់ស្ដែងផងដែរមុនពេលអ្នកនាងបែកបាក់ជាមួយនិងអតីតស្វាមីអ្នកនាងក៏ទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ជាចំណងដៃអាពាហ៍ពិពាហ៍។ ដែលបច្ចុប្បន្នកូនប្រុសរបស់អ្នកនាងកំពុងតែរស់នៅនិងបន្តការសិក្សានៅប្រទេសបារាំង ចំណែកកូនស្រីកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា។

ដោយឡែកទៀតសោតកូនៗរបស់អ្នកនាង ម៉េង កែវពេជ្ជតា ក៏មិនខុសពីអ្នកនាងប៉ុន្មានដែរ ដែលកូនប្រុសស្រីរបស់អ្នកនាងផ្ទាល់សុទ្ធតែជាអ្នកពូកែខាងសិល្បៈមិនចាញ់អ្នកនាងឡើយ មិនត្រឹមតែជាក្មេងឆ្លាតប៉ុណ្ណោះទេ ពួកគេក៏អាចលេងឧបករណ៍តន្ត្រីខ្មែរនិងផ្សេងៗទៀតយ៉ាងស្ទាត់ជំនាញនិងពិរោះតែម្ដង។

គួរបញ្ជាក់ផងដែរថាកូនប្រុសច្បងរបស់អ្នកនាងឈ្មោះ ម៉េង ពេជ្ររតនៈ និង កូនស្រីពៅ ម៉េង ពេជ្ជតាសង្វាពេជ្រ ដែលពួកគេពិតជាមានសមត្ថភាពខ្លាំងដោយកូនប្រុសអ្នកនាងអាច លេងព្យណូ បានយ៉ាងស្ទាត់ជំនាញ ចំណែកឯកូនស្រីអ្នកនាង អាចលេងឧបករណ៍តន្ត្រីបុរាណខ្មែរ និង ឧបករណ៍តន្ត្រីវីយ៉ូឡុង បានយ៉ាងពិរោះជាពិសេសពួកគេថែមទាំងធ្លាប់ទទួលបានពានមាសនៅប្រទេសសិង្ហបុរីផងដែរ។