កូនខ្មែរធ្វើបាន! យុវសិស្សមួយក្រុម បានបង្កើតកូនផ្កាយរណបឈ្មោះ Cubesat ប្រវត្តិសាស្ត្រដំបូងនៅកម្ពុជាថតយករូបភាពលើលំហរបានយ៉ាងច្បាស់

10

ត្បូងឃ្មុំ ៖ ជាការពិតណាស់ដែលថ្មីៗនេះមាន យុវសិស្សមួយក្រុមមកពីសាលាអុីធូស្ទែម( E2STEM Cambodia) ដែលជាកូនខ្មែរដំបូងគេក្នុងប្រវតិ្តសាស្ត្រអស្ចារ្យខ្លាំងអាចបង្កើតបាននូវកូនផ្កាយរណបមួយឈ្មោះ Cubesat ដែលទទួលបានលទ្ធផលជោគជ័យ ថែមទាំងអាចថតចាប់បាននូវរូបភាពលើលំហរយ៉ាងច្បាស់ ពិសេសអាចកំណត់ទីតាំងនិងតម្រុយធ្លាក់ចុះរបស់វាបានទៀតផងពិតជាអស្ចារ្យខ្លាំងណាស់។

ដោយឡែកទៀតសោតនោះ ការដឹកនាំដោយយុវសិស្សមួយក្រុមមកពីសាលាអុីធូស្ទែម ក្រោមបេសកកម្ម Advance Weather Station កូនផ្កាយរណបមួួនេះត្រូវបានបង្ហោះឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ នៅក្រុងសួង ខេត្តត្បូងឃ្មុំ វេលាម៉ោង ៩ ព្រឹក និងមានទីតាំងការធ្លាក់ចុះវិញនេះផ្កាយរណបនេះនៅក្នុងស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ។ បន្ថែមពីនេះក្រោយបានឃើញនូវស្នាដៃជោគជ័យបែបនេះ មហាជនខ្មែរជាច្រើននាំគ្នាអបអរសាទរ និងបានចែករំលែកជាច្រើនបន្តបន្ទាប់ផងដែរ៕