ទីបំផុត ចែឡេង និងគូស្នេហ៍ ដឹកដៃគ្នាចូលរោងការហើយ

31

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្ដែងស្រីវ័យក្មេងស្រស់ស្អាត ចែ ឡែង ដែលនាងហាក់ទទួលបានប្រជាប្រិយភាពខ្លាំងពីមហាជនចាប់តាំងពីនាងចូលប្រឡូកវិស័យសិល្បៈដំបូងមកម៉្លេះ។ ជាក់ស្ដែងផងដែរនោះយើងតែងតែបានឃើញនូវវត្តមានរបស់តារាស្រីរូបនេះតាមបណ្ដាខ្សែភាពយន្តល្បីៗ និង តាមរយៈការផ្សព្វផ្សាយថតស្ប៉តផ្សេងៗជាច្រើនជាបន្តបន្ទាប់ផងដែរ។

ពិតណាស់ដែលតារាស្រីរូបនេះទទួលបានការគាំទ្រជាច្រើនយ៉ាងនេះក៏ដោយសារតែ ទេពកោសល្យ និង ភាពស្រស់ស្អាតរបស់នាងពីធម្មជាតិដែលអ្នកឃើញហើយក៏លង់តែម្ដង។ អ្វីដែលពិសេសនោះអ្នកគាំទ្រក៏បានជ្រាបខ្លះៗផងដែរថានាងកំពុងតែមានទំនាក់ទំនងជាមួយនិងបុរសក្រៅសិល្បៈម្នាក់។

កាន់តែភ្ញាក់ផ្អើលផងដែរនោះថ្មីៗនេះបន្ទាប់ពីការសាងទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ច្រើនឆ្នាំទីបំផុត ចែ ឡេង Surprise អ្នកគាំទ្រដោយខ្លួននិងគូស្នេហ៍បានដឹកដៃគ្នារៀបការស្ងាត់លក្ខណៈគ្រួសារនិងអញ្ជើញមិត្តសិល្បៈមួយចំនួនប៉ុណ្ណោះ ការរៀបការនេះរៀបចំឡើងយ៉ាងសាមញ្ញដោយមានតែវត្តមានគ្រួសារទាំងសងនិងមិត្តភក្ដិប៉ុន្មាននាក់ទេ ។ ដោយឡែកទៀតសោត នេះបើតាមការបង្ហោះរូបភាពខ្លះៗក្នុងគណនីរបស់អ្នកនាង ភិន សុដាលីស ពីការរៀបការរបស់តារាស្រីខាងលើ ក្រោយឃើញបែបនេះភ្លាមអ្នកគាំទ្រនាំគ្នាជូនពរ និង អបអរសាទរ ពួកគេខ្លាំងតែម្ដង៕