ឃើញស្និទ្ធស្នាលនិងគ្នាខ្លាំងបែបនេះមែន ប៉ុន្តែ ពេជ្រ សូលីកា និង នីកូ ក៏ធ្លាប់មើលមុខគ្នាមិនចំនិងមិននិយាយគ្នាដោយសារតែ (មានវីដេអូ)

17

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី នីកូ និង ពេជ្រ សូលីកា ថាជាដៃគូរស្និទ្ធស្នាលនិងសាកសមគ្នាខ្លាំងដោយសារអ្នកទាំងពីរនាក់នេះមានរូបសម្រស់អំណោយផលស្រស់ស្អាតនិងសង្ហារសមគ្នាគ្មានទាស់តែម្ដង។ ជាក់ស្ដែងផងដែរនោះយើងតែងឃើញថាតារាទាំង ២ នាក់នេះសម្ដែងជាមួយគ្នាម្ដងណាតែងសុីចង្វាក់គ្នាមើលទៅសមតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ តារាទាំង ២ ដួងនេះក៏ជាមិត្តភក្តិជិតស្និទ្ធជាមួយគ្នាតាំងពីមិនទាន់ចូលក្នុងសិល្បៈមកម៉្លេះ ហេតុដូចនេះហើយទើបធ្វើអោយមិត្តភាពអ្នកទាំងនេះស្អិតរមួតនិងគ្នាខ្លាំងបែបនេះ។

ដោយឡែកទៀតសោត ដូចដែលមហាជនធ្លាប់តែបានឃើញថា ពេជ្រ សូលីកា និងនីកូ ធ្លាប់តែស្និទ្ធស្នាលចូលចិត្តគ្នាខ្លាំងបែបនេះមែនប៉ុន្តែអ្វីដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនោះគឺ អ្នកទាំង ២ ក៏ធ្លាប់មិននិយាយរកគ្នាផងដែរខណៈពេលកំពុងថតរឿង « អាពាហ៍ពិពាហ៍ចៃដន្យ» ជាមួយគ្នា តែនៅតែថតបានចេញមកយ៉ាងល្អផងដែរ។ បន្ថែមពីនេះមូលហេតុដែលអ្នកទាំងពីរមិននិយាយរកគ្នាគឺដោយសារតែទាស់សម្ដីគ្នាបន្តិចបន្តួចប៉ុណ្ណោះ តែកុំភ័យអីមិត្តភក្តិមួយគូនេះក៏នៅតែនិយាយចូលគ្នាវិញក្រោយពេលមានម្នាក់និយាយរកមុន បច្ចុប្បន្នពួកគេនៅតែជាមិត្តល្អនិងគ្នាដដែល៕