តារាស្រីខ្មែរប៉ុន្មានដួងនាំគ្នាតុបតែងខ្លួនសំអាតកាយស្លៀកឈុតប្រពៃណីក្នុងថ្ងៃភ្ជុំបិណ្ឌនេះពិតជាស្រស់ស្អាតណាស់

27

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាប្រជាជនខ្មែរយើងទាំងប្រុសទាំងស្រីមិនថាក្មេងចាស់តែងតែរៀបចំតុបតែងខ្លួនយកចង្ហាន់ទៅវត្ត​ ក្នុងថ្ងៃ ១រោច ខែភទ្របុទ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ធ្វេីបុណ្យឧទ្ទិសកុសលទៅដល់ញាតិដែលបានចែកឋានទៅ។ជាក់ស្ដែងផងដែរនោះ បើនិយាយពីរបៀបរបបនៃការស្លៀកពាក់តាំងពីដើមមកវិញ យើងឃើញថានារីៗខ្មែររបស់យើង បើសិនទៅវត្តអារាមបែបនេះ គឺត្រូវតែស្លៀកពាក់ឲ្យសមសួន ជិតលើជិតក្រោមមិនបញ្ចេញសាច់ជ្រុលពេក

ដោយមានជាហូលផាមួងអាវប៉ាក់ កន្សែងពានាផង។ ឯប្រុសៗវិញស្លៀកខោក្រណាត់ជាមួយអាវស ឬអាវកត្រង់ជាដើម ទើបមើលទៅមិនឆ្គង ហើយចាស់ទុំចូលចិត្តពោលឃ្លាសរសើរ។ដោយឡែកទៀតសោត បើងាកមកមើលពីតារាស្រីល្បីៗប៉ុន្មានដួងនេះវិញក៏មិននៅស្ងៀមដែរ បានរៀបចំតុបតែងខ្លួនយ៉ាងសមសួន ស្រស់ស្អាតសមជានារីខ្មែរ ទៅធ្វើបុណ្យសំពះព្រះនៅឯវត្តជាមួយឈុតប្រពៃណីខ្មែរ អមនិងភាពទន់ភ្លន់សាកសាមជាកូនខ្មែរគួអោយសរសើរ៕