សុីន យូប៊ីន តបទៅវិញភ្លាមៗក្រោយមានអ្នកថាខ្លួនលួចចម្លង Style ពីថៃ

9

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី តារាសម្ដែងដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន ទើបតែបាន Live វីដេអូនៅលើគណនី IG ជជែកលេងជាមួយហ្វេនៗយ៉ាងរីករាយ ព្រមទាំងបានបកស្រាយទម្លាយអារម្មណ៍ពិតមួយចំនួន ក្រោយមានពាក្យមកពីមជ្ឍដ្ឋានខាងក្រៅថា នាងជាតារាខ្មែរដែលចូលចិត្តចម្លងការតែងខ្លួន ទាំងម៉ូតសក់ និងសម្លៀកបំពាក់ តាមតារាថៃទាំងស្រុង។ជាក់ស្ដែងផងដែរនោះ យូប៊ីន មិនបានខឹងច្រឡោតជាមួយបុគ្គលរូបនេះឡើយ ពោលនាងបែរជាបានបកស្រាយដោយទឹកមុខញញឹមញញែម ជាមួយពាក្យពេចន៍ខ្លីៗតែមានន័យ។

ដោយនាងបានបដិសេធ មិនបានចម្លងស្ទាយ៍តាមតារាថៃរូបនោះទេ ព្រោះរូបភាពដែលគេយកមកប្រៀបធៀបនោះ គឺនាងបានបង្ហោះតាំងពីឆ្នាំ ២០១៨ រីឯតារាថៃវិញនោះ ទើបតែបានបង្ហោះក្នុងឆ្នាំ ២០២០នេះទេ ដូច្នេះមានន័យថា នាងជាអ្នកលេងស្ទាយ៍តែងខ្លួននោះបានមុនតារាថៃទៅទៀត។ដោយឡែកទៀតសោតក្រោយឃើញវីដេអូដែលគណនី TikTok ហ្វេនផេកមួយយកទៅបង្ហោះបន្ត យើងឃើញថា គ្រប់គ្នាពិតជាពេញចិត្តជាមួយសម្ដីរបស់តារាស្រីរូបនេះខ្លាំង ហើយអ្នកខ្លះក៏បានយល់ច្បាស់ថា នាងមិនបានចម្លងស្ទាយ៍តាមអ្នកណានោះឡើយ៕ប្រភព៖khmerload