ដួង ម៉ានិច និង អតិជាតិ បុត្រ កាន់តែធ្វើអោយអ្នកគាំទ្រជ្រួលជ្រើមក្រោយឃើញបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលប៉ុន្មានថ្ងៃកន្លងទៅនេះ រាល់វីដេអូ និងរូបភាពលើបណ្ដាញសង្គម ទាំងវីដេអូក្នុង TikTok និងហ្វេសប៊ុក​របស់តារាប្រុស​វ័យក្មេង ​អតិជាតិ បុត្រ ​និងតារាស្រី ដួង ម៉ានិច បានទាញយកចំណាប់អារម្មណ៍​ពីមហាជនយ៉ាងខ្លាំងក្លាជាមួយនឹងកាយវិការ​ផ្អែមល្ហែម ​សាសងគ្នាប្រៀបដូចគូស្នេហ៍ ដែលបានធ្វើឱ្យ​អ្នកគាំទ្រឃើញ​ហើយអៀនរមួលគ្រប់គ្នា។អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ មហាជនអ្នកគាំទ្រឃើញថា មិនត្រឹមតែវីដេអូ និងរូបភាពមានភាពល្អូកល្អិននឹងគ្នានោះទេ ថែមទាំងថ្មីៗនេះ តារាប្រុសស្រីដែលអ្នកគាំទ្រ​ស​ង្ស័​យ​ថា ​ជាគូស្នេហ៍ខុសវ័យមួយគូនេះ បានធ្វើការ​ព្រលយសារលើបណ្ដាញសង្គម​របស់ពួកគេរៀងៗខ្លួន ​

ដោយពោលពាក្យបង្ហាញពីអារម្មណ៍​របស់ខ្លួនចំពោះគ្នាទៅមកយ៉ាងមានន័យ ​និង​ផ្អែម​បំផុត ​រហូតធ្វើឱ្យអ្នកគាំទ្រ​ដែលបានអានហើយឡើងញ័រ​ដល់បេះដូងតែម្ដង។ក្នុងនោះ អត្ថន័យសារយ៉ាងផ្អែមរបស់តារាប្រុសវ័យក្មេងរូបនេះ បានពោលទៅកាន់ កញ្ញា ដួង ម៉ានិច ថា៖ «ប្រឹងធ្វើចាស់ដើម្បី​សម្របតាមបេះដូង ​Doung Manich – ​ដួង ម៉ានិច»​។

ដោយឡែកទៀតសោតលើបណ្ដាញសង្គមរបស់តារាស្រីរូបនេះវិញ ក៏បានពោលពាក្យ​ភ្ជាប់ជាមួយនឹងរូបភាព​កៀកកើយនឹងប្រុស បុត្រ យ៉ាងផ្អែមដែរថា៖ «ត្រូវជាអ្វីនឹងគ្នា…? ហេតុអ្វីពេលនៅក្បែរគ្នា ចេះតែ​មា​ន​អារម្មណ៍​ល្អរហូត?»។ពិតណាស់ ថ្វីដ្បិតតែ តារាប្រុសស្រីមួយគូនេះ មិនបានបើកប្រកាសជាសាធារណៈថា ជាគូស្នេហ៍នឹងគ្នាក៏ពិតមែន ប៉ុន្តែតាមរយៈសកម្មភាព ក៏ដូចជាសារសាសងគ្នាយ៉ាងផ្អែមទាំងអស់នេះ ធ្វើ​ឱ្យ​អ្នកគាំទ្រជាច្រើនបន់ឱ្យអ្នកទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ៕ប្រភព៖popular