ធ្មេចបើកៗកូនស្រីរបស់អ្នកនាង ខាត់ សុឃីម ធំពេញក្រមុំស្តូកតែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដែល សព្វថ្ងៃនេះ នរណាៗក៏បានស្គាល់ពីប្រជាប្រិយភាពរបស់ តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម គ្រប់ៗគ្នាដែរ មិនតែប៉ុណ្ណោះ មានមហាជនជាច្រើន បានចាប់អារម្មណ៍ពី ជីវិតឯកជនរបស់តារារូបនេះជាខ្លាំង។ជាក់ស្ដែងផងដែរនោះ ក្នុងជីវិតគ្រួសារ តារាចម្រៀងស្រីរូបនេះ ទទួលបានចំណងដៃកូនចំនួន២នាក់ ដែលកូនប្រុសច្បង ធំកំលោះស្កូក កម្ពស់ខ្ពស់ជាងអ្នកម៉ាក់បាត់ទៅហើយ បើសម្រស់វិញគឺ សង្ហាមិនចាញ់តារានោះឡើយ ហើយបើក្រឡេកទៅមើលកូនស្រីពៅ

របស់តារាចម្រៀងជើងចាស់រូបនេះវិញ មួយពព្រិចភ្នែកសោះ ពេលនេះ ធំដឹងក្តីបាត់ ស្រស់ស្អាតតាំងពីក្មេង ដូចបងប្រុសដែរ។បើទោះបីនៅក្មេងខ្ចីមែន តែកូនស្រីពៅ អ្នកនាង ខាត់ សុឃីម មានទឹកមុខស្រស់តាំងពីតូច បូកបញ្ចូលនឹងសម្បុរស្រអែមបែបខ្មែរទៀតនោះ កាន់តែស្រស់ស្អាតថែមឡើងមួយកម្រិតទៀត ដែលធ្វើឲ្យ មហាជនជាច្រើន ទប់ចិត្តមិនលួចសរសើរមិនបាន នៅក្មេងស្រស់ស្អាតបែបនេះហើយ ចុះទម្រាំតែ ធំដឹងក្តីជាងនេះ ក្លាយជាក្រមុំនោះ ដឹងតែ ស្រស់ស្អាតមិនចាញ់ អ្នកម៉ាក់ប្រាកដណាស់៕ប្រភព៖khmerload