ប្ដីណាមិនស្រលាញ់បើ ពេជ្រ​ សូលីកា ពូកែខាងនេះថ្នាក់ហ្នឹង (មានវីដេអូ)

63

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី តារាចម្រៀងស្រី ពេជ្រ សូលីកា ត្រូវមហាជន ចាត់ទុកជាមនុស្សស្រីម្នាក់ ដែលសំណាងបំផុត កើតមកយកទាំងសម្រស់ស្រស់ស្អាតពីកំណើត ហើយពេលនេះ ថែមទាំងមាន ស្វាមីសង្ហាពូកែ មានមុខជំនួញក្នុងដៃមិនចេះតិច លើសពីនេះទៅទៀត ស្រលាញ់ភរិយានិងកូនប្រុស ស្ទើរលេប។ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល រូបភាពពីក្រោយនៃ ការទទួលការស្រលាញ់ពីស្វាមី ដកចិត្តមិនបាននោះ ប្រាកដណាស់ ថាតារាស្រីរូបនេះ ក៏ជានារីដែលពូកែយល់ចិត្ត និងជាមេផ្ទះដែលល្អិតល្អន់ម្នាក់ដែរ

ដែលធម្មតា រូបនាងតែង បង្ហាញវីដេអូចម្អិនអាហារ ការទុកដាក់បន្លែនិងគ្រឿងទេស បានយ៉ាងល្អ។ដោយឡែកទៀតសោត ថ្មីៗនេះ រូបនាងថែមទាំង បង្ហាញវីដេអូពីរបៀបនៃ ការទុកដាក់អាហារ គ្រឿងប្រើប្រាស់ ភេសជ្ជៈ ផ្សេងៗ យ៉ាងមានរបៀបក្នុងទូរទឹកកក និងទូរចាន មើលទៅ ពិតជាមានអនាម័យ ហើយស្រឡះភ្នែកល្អណាស់ សាកស្រមៃថា អ្នកជាស្វាមីហើយមកដល់ផ្ទះ ឃើញរបស់គ្រប់យ៉ាង មានសណ្តាប់ធ្នាប់ដូច្នេះ សួរថា ស្វាមីណាស្រលាញ់ភរិយានោះ បើ ស្អាតក៏ស្អាត ហើយពូកែទុកដាក់យ៉ាងនេះ៕ប្រភព៖khmerload.