ឈប់សម្រាកដើរលេង ៦ ខែ កែវ ចាន់និមល នៅតែថែបានរូបសម្រស់ខ្ញង់ដដែលគ្មានប្រែប្រួលសូម្បីបន្តិចសោះ

ភ្នំពេញ ៖ ជាការពិតណាស់ដែល ក្រោយសះស្បើយពីជំងឺកូវីដ១៩ រួចមក ពិធីការិនី កែវ ចាន់និមល ស្វាមីនិងកូនស្រី បានធ្វើវិស្សមភាពលក្ខណៈគ្រួសារ លើទឹកដីសហរដ្ឋអាមេរិក ជាង៦ខែ ដោយក្នុងនោះ រូបនាង បានទៅជួបជុំ ដើរលេងសប្បាយជាមួយសាច់ញាត់របស់ខ្លួន នៅទីនោះ។ជាក់ស្ដែងផងដែរនោះ រូបនាងក៏ត្រូវ ហ្វេនៗដឹងថា ត្រលប់មកទឹកដីកំណើតវិញ បានមួយរយៈធំហើយ ប៉ុន្តែរូបនាង នៅមិនទាន់ទទួលយក

ការងារជាពិធីការិនីត្រូវឡើងឆាកវិញដែរ។តែយ៉ាងណាក្តី ថ្មីៗនេះ រូបនាងបានប្រាប់ឲ្យដឹងថា នេះជាការងារជាពិធីការិនីដំបូងរបស់ខ្លួន ក្រោយត្រលប់ពីវិស្សមកាលគ្រួសារ ជាងនេះទៅទៀត ហ្វេនៗនាំគ្នា ផ្ទុះការចាប់អារម្មណ៍នឹងសម្រស់ ជាពិសេសដងខ្លួន គួរឲ្យទាក់ទាញរបស់សិល្បការិនីរូបនេះ ឃើញតែដើរលេងសប្បាយជាងកន្លះឆ្នាំមែន តែរូបរាងគ្មានប្រែប្រួលសូម្បីតែបន្តិច ចង្កេះនៅតែតូចច្រលឹង ក្រមុំសុំខ្មាស់៕ប្រភព៖khmerload