តារាស្រីប៉ុន្មានដួងនេះសុខចិត្តបោះបង់ងារជាជំទាវ លែងលះជាមួយស្វាមីជាឯកឧត្តមគ្មានស្រណោះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលព្រហ្មលិខិតនៃវាសនារបស់មនុស្សគឺជារឿងដែលយើងមើលពុំឃើញ មានជួប មានបែកគឺសុទ្ធសឹងតែជាភ័ព្វព្រេង និងវាសនាជាអ្នកដៅទុក សម្រាប់ជីវិតគូរបស់មនុស្សម្នាក់ៗដែលគ្មាននរណាម្នាក់ដែលអាចកំណត់បានឡើយ។ដោយឡែកទៀតសោតដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន ដែលជាអ្នកតែងតែនិយមតាមដានព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាបានទទួលជ្រាបរួចមកហើយអំពីខ្សែជីវិតខ្លះៗរបស់កំពូលតារាចម្រៀង និងសម្តែងចំនួន៣ដួង គឺអ្នកស្រី ចាន់តារាទី អ្នកស្រី ម៉ៅ ស៊ីណាត និងអ្នកស្រី ម៉េង កែវពេជ្ជតា ដោយក្រោយពេលដែលតារាស្រី៣ដួងនេះបានចែកផ្លូវជាមួយអតីតស្វាមីមានងារជាឧត្តម និងមានបុណ្យសក្តិរួចមក គេឃើញថាតារាស្រី៣ដួងនេះជារឿយៗតែងបង្ហាញភាពរឹងមាំ ដោយរស់នៅយ៉ាងមានក្តីសុខជាមួយកូនៗក្រោមបន្ទុក ព្រមទាំងឃើញមានបើកដំណើរការអាជីវកម្មសម្រាប់ធ្វើជាមុខរបរបន្ថែមក្រៅពីវិស័យសិល្ប:ថែមទៀតផង៕
១/.អ្នកស្រី ចាន់ តារាទី: បច្ចុប្បន្នជាម្ចាស់អាហារដ្ឋាន និងជាអ្នកលក់អនឡាញ

២/. អ្នកនាង ម៉ៅ ស៊ីណាត: បច្ចុប្បន្នជាតារាចម្រៀង និងជាអាជីវកម្មលក់ខោអាវ

៣/. អ្នកស្រី ម៉េង កែវពេជ្ជតា: បច្ចុប្បន្នជាតារាចម្រៀង ៕ប្រភព៖khmerload