តោះមកមើលពី Fashion ប្លែកៗពីតារាល្បីៗចូលរួមក្នុងកម្មវិធី Met Gala ២០២១ នេះ

បរទេស ៖ ជាការពិតណាស់ដែលនៅក្នុងព្រឹត្តិការណ៍ Met Gala ឆ្នាំ ២០២១ គឺជាព្រឹត្តិការណ៍មួយគួរឱ្យកត់សម្គាល់បំផុត ព្រោះដោយសារតែមានវត្តមានរបស់ តារាប្រុសស្រីល្បីៗជាច្រើន នៅក្នុងឧស្សាហកម្មម៉ូដ ដែលបានទាក់ទាញយកចំណាប់អារម្មណ៍ជាមួយនឹងការតុបតែងខ្លួនរបស់ពួកគេ។ជាក់ស្ដែងផងដែរនោះ នៅក្នុងការចូលរួមពីតារាល្បីៗជាច្រើននាកលើកនេះ ពួកគេក៏បានបង្ហាញឲ្យឃើញពីការរៀបចំខ្លួន ទាំងមុខមាត់ស្ទាយ៍សក់ ព្រមទាំងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ ដែលបានបង្កភាពលេចធ្លោពេញកម្មវិធី

ព្រមទាំងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម នៅពេលដែលរូបភាពបង្ហាញសម្រស់របស់សិល្បៈករទាំងនោះបានបង្ហោះភ្លាមៗ ផងដែរ។ដោយឡែកទៀតសោត អ្វីដែលបានធ្វើឲ្យប្រិយមិត្តមានការផ្តោតអារម្មណ៍ខ្លាំងនោះគឺ ឈុតសម្លៀកបំពាក់របស់តារាប្រុសស្រីទាំងនោះតែម្ដង ដែលនៅក្នុងឈុតនីមួយៗសុទ្ធតែមានការរចនាឡើងពោរពេញទៅដោយភាពទាន់សម័យ និងប្លែកភ្នែកយ៉ាងខ្លាំង មិនថាជាឈុតបុរសឬនារីនោះទេ ដែលមានចំណុចលេចធ្លោខុសៗគ្នានិងមិនចាញ់គ្នាឡើយ៕ប្រភព៖khmerload