ថ្ងៃកំណើតអាយុ​ ៣៤ ឆ្នាំរបស់អ្នកនាង ឱក សុគន្ធកញ្ញា ទទួលបានពាក្យជូនពរពីមិត្តចាស់អ្នកនាង សុគន្ធ និសា យ៉ាងមានន័យបែបនេះថា

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថានៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងល្បីអ្នកនាង ឱក សុគន្ធកញ្ញា ដោយគេសង្កេតឃើញមានអ្នកគាំទ្រ មិត្តសិល្បៈ និង បណ្តាក្រុមហ៊ុនសហការការងារជាច្រើនរបស់អ្នកនាង បានចូលរួមអបអរសាទរ និង រៀបចំនំខេកជូនដល់អ្នកនាងផងដែរ។ដោយឡែក បើក្រឡេកមកមើលមិត្តរួមទ្រនំ និង ច្រើនឆ្នាំរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺអ្នកនាង សុគន្ធ និសា បានបង្ហោះសារមុនគេជូនពរតារាចម្រៀងស្រីរូបនេះនៅលើគណនីហ្វេសប៊ុកផងដែរ។ជាក់ស្ដែងផងដែរនោះ អ្នកនាង សុគន្ធ និសា បានបង្ហោះសារជូនពរអ្នកនាង ឱក សុគន្ធកញ្ញា ថា៖

«រីករាយថ្ងៃកំណើតណា​ ម៉ាមីស្អាត​ សូមជូនពរឱ្យមានសុភមង្គល​ សំណាងល្អរហូតតទៅ​ @sokunkanha happy birthday»។ជាការពិតណាស់ មហាជនអ្នកគាំទ្របានដឹងហើយថា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា មិនត្រឹមតែជាមិត្តរួមអាជីពតែម្យ៉ាងនោះទេ តែតារាចម្រៀងស្រីទាំង ២ រូប បានរាប់អានគ្នាក្នុងនាមជាមិត្តល្អ បងប្អូនល្អតាំងពីបោះជំហានមកកាន់វិថីសិល្បៈមកម្ល៉េះ។ ក្នុងនោះ គេបានដឹងថា អ្នកនាង ឱក សុគន្ធ​កញ្ញា និង អ្នកនាង​ សុគន្ធ និសា បានរួមទ្រនំផលិតកម្មរស្មីស្ទឹងសង្កែជាមួយគ្នាតាំងពីអំឡុងឆ្នាំ ២០០០ មកម្ល៉េះ ពោលគឺមកដល់ពេលនេះអ្នកទាំងពីររាប់អានគ្នាមិនក្រោម ២០ ឆ្នាំនោះទេ៕ប្រភព៖popular.