ចូលវ័យ ៣៤ ឆ្នាំហើយតែអ្នកនាង ឱក សុគន្ធកញ្ញា សម្រស់នៅតែក្មេងស្អាតដដែលមិនប្រែសោះ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីនៅថ្ងៃទី ១៤ ខែកញ្ញា​ ឆ្នាំ ២០២១ នេះដែរ មហាជនអ្នកគាំទ្រតារាចម្រៀង ឱក សុគន្ធកញ្ញា បានចូលរួមអបអរសាទរថ្ងៃកំណើតរបស់អ្នកនាងយ៉ាងរីករាយ ដោយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង IG មានការចូលរួមខមមិនជូនពរអ្នកនាងយ៉ាងច្រើនផងដែរ។ជាក់ស្ដែងផងដែរនោះ មុននឹងឈានចូលថ្ងៃកំណើត កាលពីយប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាតជាច្រើនសន្លឹក ដោយបញ្ជាក់នូវអាយុក្នុងឆ្នាំ ២០២១ នេះ

ដោយអ្នកនាងឈានចូលវ័យ ៣៤ ឆ្នាំហើយ។ក្រោយឃើញរូបភាពនោះ មហាជនអ្នកគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែបើទោះជាវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែសម្រស់របស់អ្នកម៉ាក់អូន ឆលី គឺកាន់តែក្មេងជាងវ័យពីមួយឆ្នាំទៅមួយឆ្នាំ​ ពោលគឺក្នុងវ័យ ៣៤ ឆ្នាំ បើសិនជាអ្នកនាងមិនប្រាប់នោះទេ មហាជនអាចគិតថា អ្នកនាង ឱក សុគន្ធកញ្ញា មានវ័យប្រមាណ ២០ ក្រាស់តែប៉ុណ្ណោះ៕ប្រភព៖popular