មិនច្រឡំគេ! កូនស្រី Madonna ចូលរួមកម្មវិធី Met Gala 2021 ឈរថតបង្អួតរោមក្លៀកគ្មានញញើត

បរទេស ៖ ជាការពិតណាស់ដែលកូន​ស្រី​របស់​តារា​ចម្រៀង Madonna ​នាង Lourdes Leon នៅ​ក្នុង​កម្មវិធី Met Gala 2021 នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ផ្ទៃកម្មវិធីទាំងមូល ដោយតារា​ម៉ូដែល​វ័យ ២៤ ឆ្នាំ​រូប​នេះ បាន​ទាក់ទាញ​ភ្នែក​មហាជន​ជា​ច្រើន ជាមួយ​នឹង​ឈុត​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក​យ៉ាង​ចិញ្ចាច​ចិញ្ចែង បង្អួត​សាច់ បង្អួត​ក្បាល​ពោះ រួមទាំងរោមក្លៀកខ្មៅក្រឹបរបស់នាង។​​ដោយឡែកទៀតសោតក្នុងការបង្ហាញខ្លួនលើកនេះ នាង Lourdes បាន​ធ្វើ​ឱ្យ​

កាមេរ៉ា​ជាច្រើន​ត្របាញ់​ទៅ​រក​នាងស្ទើរគ្រប់ដើម នៅ​ពេល​នាង​លើក​ដៃ​ឡើង​លើបង្អួត​រោម​ក្លៀក​យ៉ាង​ក្រាស់ ជាមួយនឹងកាយវិការឈរ​កាច់​រាង ពោរពេញ​ដោយ​ភាព​ជឿជាក់​បំផុត ដែលអ្នកណាៗក៏ចោលភ្នែកមើលនាងគ្រប់គ្នាដែរ។ជាក់ស្ដែងផងដែរនោះ កម្មវិធី​ហ្វេសសិន​លំដាប់​ពិភពលោក Met Gala ប្រចាំ​ឆ្នាំ ២០២១ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា ឆ្នាំ ២០២១ (ម៉ោង​ក្នុង​តំបន់) ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ​ជាច្រើន អញ្ជើញ​មក​បង្អួត​បង្ហាញ​នៅ​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ​របស់​ពួកគេ៕ប្រភព៖popular