ចាំបានទេក្មេងស្រីតូចក្នុងរឿង «Train to Busan» ធ្មេចបើកៗពេលនេះនាងពេញក្រមុំស្តូកសម្រស់ស្រស់ស្អាតកប់តែម្ដង

កូរ៉ែ ៖ ជាការពិតណាស់ដែលធ្មេចបើកៗសោះ គិតទៅមានរយៈពេលជាង ៥ ឆ្នាំទៅហើយ ដែលខ្សែភាពយន្តរឿងរន្ធត់ល្បីរបស់កូរ៉េ «Train to Busan»​ បានចេញចាក់ផ្សាយបម្រើអារម្មណ៍មហាជនឱ្យបានទស្សនាយ៉ាងជក់ចិត្តមិនចេះធុញនោះ។យ៉ាងណាមិញ ថ្មីនេះៗតួអង្គម្នាក់នៅក្នុងរឿងនេះ កំពុងតែឆក់ទាញអារម្មណ៍មហាជនជាថ្មីម្តងទៀតមិនតិចឡើយ ព្រោះតែការវិវឌ្ឍរូបរាងធំធាត់ និង សម្រស់របស់គេ។ ប្រិយមិត្តប្រាកដជានៅចាំជាក់ជាមិនខាន នូវតួអង្គកុមារី ដែលបានសម្តែងជាតួកូនស្រីរបស់តួអង្គឯកប្រុសនៅក្នុងរឿង។

ជាក់ស្ដែងផងដែរកាលនោះ នាងមានអាយុត្រឹម​ ១០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានសមត្ថភាពសម្តែងល្អមិនចាញ់អ្នកអាជីពឡើយ រហូតទាក់ទាញបានការសរសើរពីសំណាក់អ្នកគាំទ្រមិនដាច់ពីមាត់នោះទេ។ក្មេងស្រីម្នាក់នេះ មានឈ្មោះថា Kim Su An មកទល់ពេលនេះ នាងមានអាយុ ១៥ ឆ្នាំហើយ ចំណែកសម្រស់មុខមាត់វិញ ក៏រឹតតែស្រស់ស្អាតមានសាច់មានឈាមទៅតាមវ័យផងដែរ។ ដោយឡែកទៀតសោតព័ត៌មានបានឱ្យដឹងថា ធ្លាប់បានលេចមុខនៅក្នុងរឿងភាគជាច្រើនរបស់កូរ៉េរួចមកហើយ ប៉ុន្តែការបង្ហាញខ្លួ​ននៅក្នុងរឿង «Train to Busan» នេះ បានធ្វើឱ្យនាងកាន់តែស្រវាបានប្រជាប្រិយភាព ការទទួលស្គាល់ ក៏ដូចជាការងារសិល្បៈហូរចូលមកស្ទើរមិនដាច់ឡើយ។

យ៉ាងណាមិញ មហាជនអ្នកគាំទ្រដែលធ្លាប់ទស្សនារឿង ពិតជាអត់ជញ្ជក់មាត់សរសើរមិនបាននោះទេ នូវការធំធាត់វិវឌ្ឍយ៉ាងលឿនរបស់តារាវ័យក្មេងរូបនេះ ហើយគេក៏សង្ឃឹមដែរថា នាងនឹងដុសខាត់សមត្ថភាពសម្តែងតទៅទៀត រួចនឹងបន្តលេចមុខនៅក្នុងរឿងជាបន្តបន្ទាប់ផងដែរ៕ប្រភព៖.popular