Peypey Dy ដាក់មួយឃ្លារឿងប្រាសាទខ្មែរក្នុងបទថ្មី LISA ធ្វើអោយមហាជនចាប់អារម្មណ៍ជាថ្មី

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីប៉ុន្មានថ្ងៃមុននេះ ល្បីបទកូរ៉េ របស់តារាចម្រៀង កូរ៉េសញ្ជាតិដើមថៃ កញ្ញា Lisa ក្នុងចំណងជើង “LaLisa” ដោយក្នុង វីដេអូចម្រៀងរបស់រូបនាង ល្បីមានបង្កប់ប្រាសាទរបស់ខ្មែរ នេះហើយ ធ្វើឲ្យហ្វេនខ្មែរមួយចំនួន របស់រូបនាង មានប្រតិកម្ម ខ្លះបង្ហាញការលែងគាំទ្រតារាស្រីរូបនេះ ថែមទៀត។ដោយឡែកទៀតសោយ ក្នុងនោះ ក៏នៅមាន ហ្វេនៗរបស់រូបនាងមួយចំនួន ដែលម្យ៉ាងទៀត គេហៅថា «ហ្វេនផ្កាប់មុខ» បានបង្ហាញការគាំទ្រចំពោះរឿងមួយនេះ ជាក់ស្តែង ជាឧទាហរណ៍គឺ តារាប្រុស Peypey Dy ដែលមហាជន ធ្លាប់បានស្គាល់ថា ជាហ្វេនខ្លាំងក្លារបស់តារាកូរ៉េ បានបញ្ជាក់ថា ៖

ប្រាសាទជារបស់ខ្មែរ តែបច្ចុប្បន្ននៅក្នុងទឹកដីដែលគេកាន់កាប់ អាចនិយាយបានថា ជាអតីតទឹកដីខ្មែរ ជាប្រាសាទរបស់ខ្មែរ ប៉ុន្តែហើយប៉ុន្តែទៀត សូមស្វែងយល់អោយសព្វសិនបានអត់ ថាអតីតនិងបច្ចុប្បន្នគឺខុសគ្នា ពេលនេះជារបស់គេហើយ តើគេមិនអាចផ្សព្វផ្សាយពីអ្វីដែលមានក្នុងដៃគេទេឬក៏ម៉េច? រឿងស្តាយអ្នកណាក៏ស្តាយដែរ តែបើដល់ថ្នាក់ហ្នឹងពេក ហេតុអីមិនយំអោយក្លាយជាឈាម ទាមទារទាំងទឹកដីដែលបាត់បង់តាំងពីដើមហ្នឹងមកវិញដែរទៅ ហេតុអីឈឺចិត្តតែរឿងប្រាសាទក្នុងដៃគេតែមួយមុខហ្នឹងចឹង?

ក្រែងប្រាសាទហ្នឹង គឺស្ថិតិនៅលើដីដែលជាអតីតទឹកដីដែរតើ សរសើរគេទៅ គេមានគំនិតផ្សព្វផ្សាយពីរបស់គេ អោយពិភពលោកបានស្គាល់ ឬចង់អោយគេយកផលិតផលខ្លួនទៅដាក់បញ្ចូលក្នុងMVគេ ទើបស្ងាត់មាត់? របស់មានក្នុងដៃ គួរតែមានគំនិតអោយដូចគេទើបល្អ មិនមែនមករៀបរាប់វែងឆ្ងាយ មិនចប់មិនហើយ ក្នុងsocial mediaទាំងគិតថាខ្លួនធ្វើត្រូវបែបហ្នឹងទេវប្បធម៍និយមជ្រុល ពេលខ្លះសាកតែអ្នកចំរៀងខ្មែរហ៊ានធ្វើដូចគេ ស្រួលមិនស្រួលជេរផ្អើល ហត់៕ប្រភព៖khmerload