ម្ចាស់ល្ខោនបាសាក់ ភី សុគន្ធី អាយុ ៥០ ផ្លាយទោហើយ នៅតែសាច់ចាំស្រស់ស្អាតបែបនេះដដែល

ភ្នំពេញ ៖ ជាការពិតណាស់ដែលបើនិយាយពី ល្ខោនភ្លាម ជឿជាក់ថា បងប្អូននឹងនឹកឃើញ ល្ខោនបាសាក់ ភី សុគន្ធី ដែលមហាជន ភាគច្រើន តែងតែស្គាល់ថា ជាក្រុមល្ខោនបាសាក់ល្បីល្បាញជាងគេ ក្នុងកម្ពុជា ជាពិសេស ក្រុមល្ខោនបាសាក់នេះ ត្រូវបាន បងប្អូននៅតាមជនបទភាគច្រើន និយមជួលក្នុងកម្មពិធីធំៗណាមួយ ។ដោយឡែកទៀតសោត ទោះបីពេលនេះ ការនិយមល្ខោនបាសាក់ មានការធ្លាក់ចុះក្តី

តែប្រជាប្រិយភាពរបស់ក្រុមល្ខោនបាសាក់នេះ នៅតែរក្សាបានដូចមុន មិនតែប៉ុណ្ណោះ ប្រសិនបើក្រឡេកទៅមើលពីសម្រស់ ម្ចាស់ក្រុមល្ខោនបាសាក់នេះវិញ គឺអ្នកនាង ភី សុគន្ធី អ្នកម៉ាក់របស់តារាស្រីសម្លេងសេក ផន សុផារី វិញគឺ កំពូលសាច់ចាំតែម្តង។នេះបើតាម ការបញ្ជាក់របស់ តារាស្រីរូបនេះ គឺអ្នកម៉ាក់មានវ័យ៥០ផ្លាយ ទៅហើយ តែនៅធ្វើឲ្យ មហាជន អ្នកគាំទ្រផ្ទុះការកោតសរសើរពី សម្រស់របស់រូបគាត់ នៅតែស្រស់ស្អាត សាច់ភ្លឺរលោង រកស្នាមជ្រួញមួយមិនឃើញ នរណាៗមិនប្រាថ្នាបានដូច្នេះ៕ប្រភព៖khmerload