អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី សាងភាពផ្អែមល្ហែមខ្លាំងនៅមាត់សមុទ្រក្នុងថ្ងៃកំណើតស្វាមី

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីកំពូលតារាចម្រៀងស្រីជួរមុខ និងលេចធ្លោខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីអ្នកនាងបានរៀបការ ហើយបានសាងសុភមង្គលជាមួយស្វាមីយ៉ាងមានសេចក្ដីសុខ និងបង្កើតបានកូនប្រុសម្នាក់ជាចំណងស្នេហ៍ជាមួយស្វាមីផងដែរ។ដោយឡែកទៀតសោត បើងាកទៅមើលជីវិតក្រោយមានស្វាមី មានកូនរួច ឃើញថាតារាចម្រៀងស្រីរូបនេះ កាន់តែទទួលបានក្ដីសុខ កាន់តែខ្លាំង ដោយមានស្វាមីផ្ដល់ក្ដីស្រលាញ់ ភាពកក់ក្ដៅ និងជាមេគ្រួសារដ៏ល្អ បើទោះបីរវល់ជាមួយការងារយ៉ាងណា ក៏ឆ្លៀតពេលមកជួយមើលថែទាំកូនជំនួសនាងផងដែរ។ជាក់ស្ដែង

កាលពីម្សិលមិញនេះត្រូវជាថ្ងៃកំណើតរបស់ស្វាមីអ្នកនាងផងដែរ ក្នុងនោះ កំពូលតារាចម្រៀងរូបនេះក្នុងដំណើរកម្សាន្តទៅកាន់ខាងសមុទ្រ ក៏បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយស្វាមី មិនចាញ់គូស្នេហ៍កម្លោះក្រមុំប៉ុន្មានឡើយ បើទោះមានកូនមួយហើយក៏ដោយ ។ជាក់ស្ដែងផងដែរនោះរូបភាពថ្មីជាច្រើនសន្លឹកនេះ បញ្ជាក់ឲ្យឃើញថា នាងជាមួយស្វាមីពិតជាស្រលាញ់គ្នាកាន់តែខ្លាំង

ជាពិសេស មើលទៅពិតជារ៉ូមែនទិកតែម្ដង។ ដោយអ្នកទាំងពីរបានបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ និងផ្ដល់ស្នាមញញឹមចំពោះគ្នា ធ្វើឲ្យហ្វេនៗច្រណែននឹងជីវិតប្ដីប្រពន្ធអ្នកទាំងពីរមិនស្ទើរឡើយ មិនតែប៉ុណ្ណោះភរិយារូបនេះក៏បានសបង្ហោះសារជូនពរស្វាមីយ៉ាងផ្អែមល្ហែមបែបនេះថា៖រីករាយថ្ងៃកំណើតDaddy អូនសូមជូនពរបងស្រឡាញ់អូនរហូត តែម្នាក់ ចង់បានអីបងប្រាថ្នាខ្លួនឯងផង ៕ប្រភព៖khmerload