ក្រមុំមិនដូរ! គង់ ចាន់ស្រីមុំ សម្រស់កាន់តែស្រស់ស្អាតទោះមានគ្រួសារនិងវ័យកាន់តែទៅមុខ

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីថ្មីៗនេះ ពិធីការិនី និងជាសម្តែងដ៏មានប្រជាប្រិយកាន់តែខ្លាំងអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពបង្ហាញរាងបញ្ចេញសាច់ មិនតិចរូបនោះទេ ទៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដែលប្រើប្រាស់បណ្តាញសង្គម មិនថាទេប្រុសៗនោះទេសម្បីតែស្រីៗក៏ចាប់អារម្មណ៍មិនស្ទើរដែរ។ដោយឡែកទៀតសោតតារាស្រីកូនមួយរូបនេះបានបង្ហាញខ្លួនជាមួយនឹង ឈុតយឺតរឹបរាងពណ៌ពណ៌សយ៉ាងលេចធ្

លោ បញ្ចេញរាងចេញជាអក្សរ S យ៉ាងស្រស់ស្អាត ស្របទៅតាមរូបរាងដ៏ស្រស់ស្អាតល្វត់ល្វន់និង មានភាពទាក់ទាញខ្លាំង គួបផ្សំនិង មុខសរលោងស្រិល មានមន្តស្នេហ៍ ដែលមើលទៅម៉ូតខោអាវនិង រូបរាងអ្នកនាងពិតជាល្អឥតខ្ចោះតែម្តង ទោះបីជាប្តីនិង កូនរួចហើយក៏ដោយចុះ។ចំណែកអ្នកគាំទ្រវិញ គ្រាន់តែតារាស្រី គង់ ចាន់ស្រីមុំ បង្ហោះរូបនេះភ្លាម គឺបាននាំគ្នាចូលបញ្ចេញមតិសរសើរអំពីសម្រស់តារាម្នាក់នេះនិង ម៉ូតសម្លៀកបំពាក់ដ៏ស្រស់ស្អាតមួយឈុតនេះផងដែរ ៕ប្រភព៖khmerload.