អែនជី កាន់តែទាក់ទាញភ្នែកពីមហាជនក្រោយសម្រាលកូនរួចថ្មី

ភ្នំពេញ ៖ ជាការពិតណាស់ដែលថ្វីត្បិតតែហាក់ស្ងប់ស្ងាត់វិស័យសិល្បៈក៏ពិតមែន តែតារាចម្រៀងស្រី អ្នកនាង អែន ជី នៅតែអាចទាញយកចំំណាប់អារម្មណ៍ ពីទស្សនិកជនអ្នកគាំទ្រជាច្រើន ជាមួយនឹងស្នាដៃពីមុនៗរបស់នាង ផងដែរ។ដោយឡែក ក្រឡេកមកពីរូបសម្រស់តារាចម្រៀងស្រីរូបនេះ នៅពេលបច្ចុប្បន្ននេះវិញ ក៏នៅតែមានភាពស្រស់ស្អាតមិនចាញ់កាលពីមុនឡើយ ដោយតែងតែចេញមកបង្ហាញពីភាពទាក់ទាញក្នុងការតុបតែងខ្លួនយ៉ាងលេចធ្

លោ នៅលើបណ្ដាញសង្គម បើទោះបីជានាងមានកូនមួយរួចហើយក៏ដោយ។ដោយឡែកទៀតសោត នៅពេលដែលទើបតែសម្រាលកូនហើយភ្លាមៗ តារាស្រី អ្នកនាង អែន ជី ហាក់ឡើងទម្ងន់ខ្លាំងមែន តែទោះជាយ៉ាងណា រូបនាងក៏បានខិតខំថែរក្សារូបរាងឲ្យត្រឡប់មករកសភាពដើម និងកាន់តែមានរូបរាងតូចស្ដើង ស្រឡូនស្អាតជាងមុនទៅទៀត លេចចេញនូវភាពវ័យក្មេងដូចជានៅវ័យក្រមុំ ដែលបានបង្ហាញកាលពីថ្មីៗនេះនៅក្នុងរូបភាពជាច្រើន ដែលធ្វើឲ្យហ្វេនៗមិនសរសើរមិនបាន និងកាន់តែច្រណែនពីរូបសម្រស់របស់អ្នកម្ដាយកូនមួយរូបនេះ ផងដែរ៕ប្រភព៖khmerload