ហង្ស​ ម៉ារីនី ក្រោយរៀបការស្វាមីថ្នមមិនអោយទាស់ចិត្ត ប្រើជីវិតអភិជនអ្នកណាក៏ច្រណែន

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីអតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង ហង្ស ម៉ារីនី ទោះបីជាស្ងាត់ជាមួយនឹងការងារសិល្បៈក៏ពិតមែន តែបច្ចុប្បន្ននេះ មុខជំនួញការងាររកស៊ីរបស់នាងកាន់តែរីកចម្រើនខ្លាំងឡើង ស្របពេលដែលជីវិតគ្រួសារពោរពេញដោយស្នាមញញឹម និងសុភមង្គលយ៉ាងខ្លាំង។ជាក់ស្ដែងផងដែរនោះក្រោយទទួលបានកូន២នាក់រួចមក ឃើញថាតារាស្រីរូបនេះ បានទទួលនូវភាពកក់ក្តៅយ៉ាងខ្លាំងពីស្វាមី ដែលតែងតែនៅជិតមើលថែនាង

ក៏ដូចជាផ្តល់នូវស្នាមញញឹមទៅឲ្យនាងយ៉ាងគួរឲ្យសរសើរបំផុត ទោះបីជាមានការងារច្រើនត្រូវធ្វើ មមាញឹកខ្លាំងបែបណាក្តី។ដោយឡែកទៀតសោត បើនិយាយពីជីវិតឯកជនរបស់នាងវិញ ក៏ប្រែហាក់ដូចជាស៊ីវិល័យខ្លាំងឡើងគួរឲ្យសរសើរ និងកាន់តែមានក្តីសុខក្នុងគ្រួសារខ្លាំងឡើងគួរឲ្យច្រណែន ក្រោមការខិតខំប្រឹងប្រែងទាំងប្តីប្រពន្ធ ទាំងយប់និងថ្ងៃ រកស៊ីសឹងតែគ្មានពេលសម្រាក ជាមួយគ្នានេះ ថ្មីៗនេះ

អតីតតារាស្រីរូបនេះក៏បានបង្ហោះរូបភាពក្នុងឈុតបុរាណយ៉ាងស្រស់សោភាជាមួយស្វាមីថែមទាំងបង្ហាញអារម្មណ៍បែបបេះថា៖
មិនមែនមានលុយហើយ ជីវិតមានក្តីសុខនោះទេ តាមពិតទៅសេចក្តីសុខ កើតចេញពីជីវិតដែល បាននៅជាមួយមនុស្សល្អៗ មានគូជីវិតល្អ មានកូនល្អ មានញាតិល្អ និងមានមនុស្សល្អៗជំវិញខ្លួន នេះជាសេចក្តីសុខពិត ដែលលុយប៉ុនណា ក៏មិនអាចទិញបាន ៕ប្រភព៖khmerload