លោកជំទាវ ហ៊ុន ស៊ីណាត ទម្លាយពីអាថ៍កំបាំងដែលធ្វើអោយគ្រួសារលោកមានសុភមង្គលនិងក្ដីសុខដល់សព្វថ្ងៃនេះថា

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីថ្មីៗនេះ មានព័ត៍មានរឿងរ៉ាវឈ្លោះគ្នារវាងប្តីប្រពន្ធ នៅក្នុងគ្រួសារ ជាពិសេស នាពេលកន្លងមកទាំង រឿងបែកបាក់គ្រួសារត្រកូលអ្នកមានមុខមាត់ នៅក្នុងសង្គមផងដែរ ពោលគឺមានទាំងរឿងរ៉ាវរបស់ លោកឌួង ឆាយ និងលោកស្រី ដេត ម៉ាលីណា ហើយថ្មីៗក្តៅៗនេះ គឺរឿងរ៉ាវគ្រួសាររបស់ថៅកែម្ចាស់ហាងមាសពេជ្រចិត្តធម៍ លោកស្រី ទ្រី ដាណា និងស្វាមី លោក ហ៊ុង បញ្ញារិទ្ធ ហៅពូម៉ៅ។ជាក់ស្ដែងផងដែរនោះ ស្រាប់តែម្សិលមិញនេះ លោកជំទាវ ហ៊ុន​ ស៊ីណាត បានបញ្ចេញសារមួយ ទាក់ទងនឹងរឿងគ្រួសារប្តីប្រពន្ធ ធ្វើយ៉ាងម៉េចទើបមានក្តីសុខសុភមង្គលនឹងគ្នា។

ដោយឡែកទៀតសោតការបញ្ចេញសារបែបនេះ ក្រោយពីមានបងប្អូនមួយចំនួន បានសាកសួរសំនួរទៅកាន់លោកជំទាវ ផ្ទាល់តែម្តង។ក្នុងនោះ បើតាមសំណេររបស់លោកជំទាវ ហ៊ុន ស៊ីណាត បានសរសេររៀបរាប់ដូច្នេះថា៖មានបងប្អូនខ្លះសួរខ្ញុំថាត្រូវធ្វើម៉េចទើបបានសុខក្នុងក្រុមគ្រួសារប្ដី​ នឹងប្រពន្ធ​នោះខ្ញុំថា មានពាក្យមួយឃ្លាត្រូវប្រេីរួមគ្នាគឺពាក្យអភ័យទោស​និងបដិបត្តិនូវគុណធម៌បេីកចិត្តឱ្យទូលាយបំផុត បេីប្ដីប្រពន្ធមិនប្រេីក្នុងពាក្យអភ័យទោសនឹងគុណធម៌ទេគឺមិនបានសុខដល់ចាស់ព្រឹទ្ធចាស់ព្រេងនោះឡេីយ។

ហើយយាយចាស់ខ្ញុំនេះគឺប្រើពាក្យទាំងនេះឯងទើបបានសល់ពីគ្រាប់ផ្លោងមកដល់ថ្ងៃនេះហោងចុងសប្ដាហ៍នេះសូមឲ្យហេង ហេងគ្រប់ក្រុមគ្រួសារ។បើតាមសំណេររបស់លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ថា ប្តីប្រពន្ធ នៅក្នុងគ្រួសារ គួរមានធម៍ទាំងនេះ ទើបធ្វើឱ្យគ្រួសារទាំងមូលមានក្តីសុខសុភមង្គល៕ប្រភព៖khmerload