អីយ៉ាស! អ្នកគាំទ្រសង្ស័យថា ឌី សូនីត្តា និង អេឡិច ហ្សូរ៉ា អាចនិងជិតចូលរោងការក្រោយឃើញបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា បើគិតមកដល់ពេលនេះរយៈជិត ១ ឆ្នាំ ហើយ ដែលតារាសម្តែង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា បានទទួលចំណងស្នេហ៍កូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា ហ្សូតា ម៉ីហាណា ហៅ អូន Smile។ បើមិនទាន់បានរៀបការតាមប្រពៃណីក្តី តែយ៉ាងណា អ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា រួមទាំងកូនស្រី ក៏កំពុងទទួលបានសុភមង្គលយ៉ាងពេញលេញក្នុងជីវិតផងដែរ។

ដោយឡែកទៀតសោតបើទោះជាមិនទាន់បង្ហើបលើកយកគម្រោងរៀបការក៏ពិតមែន ប៉ុន្តែអ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តភក្តិទាំងក្នុង-ក្រៅសិល្បៈរង់ចាំថ្ងៃល្អរបស់អ្នកទាំង ២ ដោយសង្ឃឹមថាអាចនឹងមកដល់ក្នុងពេលឆាប់ៗទៀតផង។យ៉ាងណាមិញ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ លោក អេឡិច ហ្សូរ៉ា បានបង្ហោះរូបភាពជួបជុំក្រុមគ្រួសារ ដោយមានឪពុកម្តាយបង្កើត ម្តាយក្មេក ប្អូនប្រុសបង្កើត ព្រមទាំងភរិយា គឺអ្នកនាង ឌី សូនីត្តា ហើយលោកបានសរសេរសារអមថា៖ «កូវីដធ្វើឱ្យយើងឃ្លាតពីគ្នា! តែឃ្លាតបានតែកាយនោះទេ ព្រោះចិត្ត ​និង ក្តីស្រឡាញ់មិនអាចឃ្លាតបាននោះទេ ព្រោះថាយើងជាគ្រួសារតែមួយ។ គេមិនយល់មិនអីទេ សំខាន់គ្រួសារ និង មនុស្សដែលស្រឡាញ់យើងពិត​ គាត់យល់ទៅបានហើយ!»។

ដោយឡែក សារខាងលើរបស់លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានអ្នកនាង ឌី សូនីត្តា បានចែករំលែក និង ភ្ជាប់សារដ៏គួរឱ្យចាប់អារម្មណ៍ថា៖ «វាមិនដែលសុខៗប្រជុំគ្រួសារទេពូ? ប្រាប់បងប្អូនតាមត្រង់ភ្លាម! John Alexora»។ជាក់ស្ដែងផងដែរនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក លើកឡើងថា អ្នកនាង ឌី សូនីត្តា ពោលពាក្យនេះឡើងអាចនឹងមានដំរួញល្អ ពោលគឺអ្នកទាំងពីរអាចនឹងចូលរោងការក្នុងពេលឆាប់ៗ ឬ យ៉ាងណា ក៏ព្រោះតែសុខៗក្រុមគ្រួសារទាំងសងខាងមកជួបជុំគ្នាភ្លាមៗបែបនេះ?រឿងបន្ត អាចនឹងដូចការប៉ាន់ស្មានរបស់អ្នកគាំទ្រពិត ឬ យ៉ាងណា មានតែរង់ចាំអ៊ុតមើលតារាប្រុសស្រីទាំង ២ បន្ត!៕ប្រភព៖popular