លីវ​ ជីលី​ និង​ សេង​ រដ្ឋា សមសួនស្រស់ស្អាតខ្លាំងពេលគ្រងឈុតបែបប្រពៃណី​ខណៈជិតភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ជាការពិតណាស់ដែលអាចនិយាយបានថា​ កញ្ញា​ លីវ​ ជីលី​ និង​ សេង​ រដ្ឋា​ ជាតារាស្រីដែលមានសម្រស់ស្អាត​ និងធ្លាប់បានប្រកួតក្នុងកម្មវិធី Miss Grand Cambodia កាលពីឆ្នាំមុនជាមួយគ្នា។ ហេីយប្រជាប្រិយភាពរបស់ពួកគេ​ ក៏កាន់តែមានសន្ទុះនៃគាំទ្រពីហ្វេនៗច្រេីន​ខ្លាំងជាបន្តបន្ទាប់ ចាប់តាំងពីបញ្ចប់ការប្រឡងមក។ជាក់ស្ដែងផងដែរនោះ​ បេីក្រឡេកមកមេីលរូបភាពរបស់អ្នកទាំងពីរខាងក្រោមនេះ​វិញ​ យេីងឃេីញថា​ ពួកគេម្នាក់ៗ ក៏នៅតែមានភាពលេចធ្លោរខ្លាំងណាស់ដែរ ពោលគឺស្អាតមិនចាញ់គ្នាប៉ុន្មាននោះឡេីយ រហូតហ្វេនៗស្ងោចសរសើរគ្រប់គ្នា។

ដោយឡែកទៀតសោត​ លីវ​ ជីលី​ និង​ សេង​ រដ្ឋា​ បានជ្រេីសរេីសយកឈុតសម្លៀកបំពាក់បែបប្រពៃណី​ មានជាអាវប៉ាក់​ ហូលផាមួង​ខ្មែរ​ ផាត់មុខធ្វើសក់ រៀបចំឫក​ពា​យ៉ាងសមសួន​ បូករួមនឹងឱកាសជិតដល់ពិធីភ្ជុំបិណ្ឌខ្មែរឆាប់ៗបែបនេះទៀត​នោះ ទើបធ្វើឲ្យគ្រប់រូបភាពរបស់អ្នកទាំងពីរ មេីលទៅ ស្រស់ស្អាត ស័ក្ដិសមជានារីខ្មែរពិតៗតែម្ដង៕ប្រភព៖khmerload