ម៉ានីកា​ កាន់តែស្រស់ស្អាតខ្លាំងមើលមិនចង់ស្គាល់ក្រោយតុបតែងខ្លួនក្នុងឈុតអប្សរាបែបនេះ

23

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី កុមារី ម៉ានីកា តាំងពីនាងនៅតូចនិយាយមិនសូវទាន់ច្បាស់មកម្ល៉េះ ហើយពេលនោះ នាងតូចក៏ទទួលបានការគាំទ្រច្រើននៅលើបណ្ដាញសង្គម ក៏ព្រោះតែ វីដេអូកំប្លែងៗរបស់នាង ពិសេសមួយរយៈចុងក្រោយនេះ ម៉ានីកា ក៏បានលេចមុខសម្ដែងក្នុងរឿងល្បីៗជាច្រើនផងដែរ។

ជាក់ស្ដែងផងដែរនោះ បើនិយាយពីរូបសម្រស់របស់ក្មេងស្រីតូចល្អិតរូបនេះ យើងឃើញថា ដោយឡែកទៀតសោតបើក្រឡេកមកមើលរូបភាពដែល ម៉ានីកា បានគ្រងឈុតនាងអប្សរា ខាងក្រោមនេះ ពិតជាធ្វើឲ្យហ្វេនៗមានការពោលពាក្យសរសើរជាហូរហែមិនដាច់ពីមាត់នោះឡើយ ព្រោះក្នុងរូបភាពអស់ទាំងនោះ ត្បិតតែនាងតូចនៅក្មេងខ្ចីពិតមែន ប៉ុន្តែក៏មើលទៅសមសួន ស្រស់ស្អាតខ្លាំង ប្រៀបបានដូចរូបគំនូរយ៉ាងដូច្នោះ៕ប្រភព៖khmerload