ឆាយ វីរៈយុទ្ធ ដឹកដៃភរិយាបរិភោគអាហារយ៉ាងរ៉ូមែនទិចក្នុងថ្ងៃពិសេស

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ចាប់តាំងពីបានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល ព្រមទាំងបានទទួលចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់មក ធ្វើឱ្យលោកទទួលបាននូវគ្រួសារដ៏ពេញលេញមួយនៅក្នុងជីវិត។ដោយឡែកទៀតសោតជារឿយៗ តារាចម្រៀងប្រុសរូបនេះ និង ភរិយា តែងតែបើកបង្ហាញពីជីវិតឯកជនជាសាធារណៈ

ដោយគ្មានលាក់បាំងឡើយនៅលើបណ្តាញសង្គម ទោះបីជាគ្រួសារតូចនេះ ទៅកម្សាន្តនៅទីណា ឬ ធ្វើកម្មវិធីអ្វីនោះឡើយ ពោលគឺតែងតែបានចែករំលែករូបភាពដល់មហាជនអ្នកគាំទ្របានដឹង និង ឃើញគ្រប់ៗគ្នា ដែលអាចនិយាយបានថា គ្រួសារតារាចម្រៀងប្រុសរូបនេះ គឺបានផ្សារភ្ជាប់ជាមួយអ្នកគាំទ្រ និង នៅជាមួយអ្នកគាំទ្រជានិច្ច។ជាក់ស្ដែង នៅល្ងាចថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ជាថ្ងៃខួបកំណើតរបស់ភរិយា ដោយកំពូលចម្រៀងប្រុសរូបនេះ

បាននាំភរិយាទៅសាងភាពផ្អែមល្ហែមយ៉ាងរ៉ូមែនទិច ញ៉ាំអាហារពេលល្ងាចបែបបរទេសជាមួយគ្នានៅកន្លែងបែបហាយសូរ ដែលគេឃើញថាតារាចម្រៀងប្រុសរូបនេះ និង ភរិយា ហាក់ពិតជាមានសេចក្ដីសុខខ្លាំង។បន្ទាប់ឃើញសកម្មភាពយ៉ាងរ៉ូមែនទិចនេះហើយ ធ្វើឱ្យមហាជនលើបណ្ដាញសង្គម និង អ្នកគាំទ្រជាច្រើន ចែករំលែកតគ្នា ព្រមទាំងខមមិនជូនពរដល់រូបលោក កាន់តែទទួលក្ដីសុខ និង ជោគជ័យទាំងក្នុងគ្រួសារ ព្រមទាំងក្នុងការងារសិល្បៈផងដែរ៕ប្រភព៖popular.