មានងារជាជំទាវតែ​ ផាន់ ម៉ូនីកា រៀបចំថ្ងៃកំណើតយ៉ាងសាមញ្ញបែបនេះជុំគ្រួសារយ៉ាងមានក្ដីសុខ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីអ្នកគាំទ្រអតីតតារាចម្រៀង អ្នកនាង ផាន់ ម៉ូនីកា ប្រាកដជាបានដឹងមកហើយ ក្រោយរៀបការអស់រយៈពេលច្រើនឆ្នាំ និង ទទួលបានចំណងស្នេហ៍កូនស្រី ២ នាក់ហើយនោះ អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ កំពុងតែរស់នៅយ៉ាងមានសុភមង្គលក្នុងទ្រព្យស្តុកក្នុងនាមជាថៅកែស្រី។ដោយឡែកទៀតសោត អតីតារាចម្រៀង ផាន់ ម៉ូនីកា ក៏ត្រូវបានប្តូរងារទៅជាជំទាវ ក្រោយពីស្វាមីរបស់អ្នកនាង គឺលោក គង់ សុខម៉េង ក្លាយជាឯកឧត្តមក្រោយតែងតាំងជាជំនួយការសម្តេចក្រឡាហោម ស ខេង ។

ជាការពិត ស្របពេលមានងារជាជំទាវ តែអតីតតារាចម្រៀង ផាន់ ម៉ូនីកា ក៏បានក្តាប់មុខជំនួញជាច្រើនជាថៅកែស្រីដូចជា ហាងស៊ុប ហាងលក់សម្លៀកបំពាក់ ហាងលក់ផលិតផលថែសម្រស់ និង លក់ដីឡូត៍ ផ្ទះល្វែង ជាដើម។ជាក់ស្ដែងផងដែរនោះលោកជំទាវ ផាន់ ម៉ូនីកា ត្រូវបានមហាជនចាប់ក្រសែភ្នែកមើលថា បើទោះជារស់នៅក្នុងទ្រនំខ្ពស់យ៉ាងណាក្តី តែអតីតតារាចម្រៀងរូបនេះ មើលទៅចាយជីវិតយ៉ាងសាមញ្ញពោរពេញដោយសុភមង្គលខ្លាំង ពោលគឺលោកជំទាវមិនដែលសម្ញែងភាពហ៊ឺហារអួតអ្នកផងនោះឡើយ។

កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ជាថ្ងៃកំណើតរបស់ខ្លួន លោកជំទាវ ផាន់ ម៉ូនីកា មិនបានរៀបចំកម្មវិធីធំដុំនោះឡើយ ដោយលោកជំទាវ និង ស្វាមី ព្រមទាំងក្រុមគ្រួសារបានត្រឹមទៅវត្តប្រគេនចង្ហាន់ជូនព្រះសង្ឃ សន្សំកុសល និង រៀបចំកម្មវិធីលក្ខណៈគ្រួសារពោរពេញដោយក្តីសុខពេញទី៕ប្រភព៖popular