ភ្លៀងធំនៅក្រុងតាខ្មៅទឹកលិចខ្លាំង រហូតដល់ថ្នាក់មានត្រីហែលចូលដល់ក្នុងផ្ទះប្រជាជនតែម្ដង

7

ភ្នំពេញ ៖ ជាការពិតណាស់ដែលប៉ុន្មានថ្ងៃមកនេះ ទឹកភ្លៀងបានបង្អុរធ្លាក់មកជាបន្តបន្ទាប់ដែលធ្វើឱ្យមានការលំបាកយ៉ាងចំពោះប្រជាជនជាច្រើនដែលប្រកបអាជីវកម្មតូចធំ ជន់លិចដល់ក្នុងបរិវេនផ្ទះប្រជាជនមួយចំនួនធំផងដែរ។ដោយឡែកទៀតសោត ងាកមកមើលខាងក្រុងតាខ្មៅ គឺមានការជន់លិចខ្លាំងមិនធម្មតាប៉ុន្មានឡើយ ដោយសារទីតាំងជាច្រើន រួមទាំងផ្ទះប្រជាជនគឺត្រូវលិចចូលដល់ក្នុងតែម្តង

ដោយមានផ្ទះខ្លះក៏មានទាំងត្រីហូលចូលក្នុងទៀតផង​ ក្រោយពីមេឃភ្លៀងមួយមេធំរួចមក។អាស្រ័យហេតុសូមបងប្អូនទាំងអស់គ្នាសូមមេត្តាបន្ថែមការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព និងសត្វផ្សេងៗ ដែលអាចបង្កជាគ្រោះថ្នាក់ នៅក្នុងខែភ្លៀងនេះផងដែរ៕ប្រភព៖khmerload