ស្ងាត់ៗ! សួស វីហ្សា និងស្វាមី ដឹកដៃគ្នាបោះលុយរាប់មុឺនដុល្លារទិញផ្ទះបើកជំនួញថ្មី

ភ្នំពេញ ៖ ជាការពិតណាស់ដែលនិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង​ សួស វីហ្សា និង លោក​ ថមមី ប្រាកដជាបានដឹងហើយ មួយរយៈក្រោយនេះគូស្វាមីភរិយាតារាប្រុសស្រីនេះ បានបង្កើនមុខរបរផ្ទាល់ខ្លួនជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញផងដែរ ។

ក្នុងនោះ បើទោះជាទើបតែប្រឡូកអាជីពតាមអនឡាញក៏ពិតមែន តែអ្នកនាង សួស វីហ្សា​ និង លោក ថមមី ពិតជាទទួលបានភាពជោគជ័យ និង រកកម្រៃបានច្រើនសន្ធឹកពីអាជីពនេះទៀតផង ។ជាក់ស្ដែងផងដែរនោះថ្មីៗនេះ ក្រៅពីលក់សម្លៀកបំពាក់អនឡាញយ៉ាងជោគជ័យហើយ អ្នកនាង សួស វីហ្សា និង លោក ថមមី ក៏បានបង្កើនមុខជំនួញថ្មីបន្ថែមទៀត ដោយអ្នកទាំងពីរបានបើកក្រុមហ៊ុន TSJJ BRAND COMPANY CO.,LTD ដែលនាំចូលនូវផលិតផលជាច្រើន ។អ្វីដែលធ្វើឱ្យមហាជនបើកភ្នែកធំៗពីភាពជោគជ័យរបស់អ្នកនាង សួស វីហ្សា និង លោក ថមមី នោះ គឺស្វាមីភរិយាមួយគូនេះ បានចំណាយលុយខ្ទង់ម៉ឺនដុល្លារទិញផ្ទះថ្មី

ដើម្បីបើកក្រុមហ៊ុនថ្មីរបស់ខ្លួនតែម្តង ។ដោយឡែកទៀតសោត ចំណុចនេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកសរសើរថា អ្នកនាង សួស វីហ្សា និង លោក ថមមី ពិតជាគូស្វាមីភរិយាគំរូ ដែលមិនត្រឹមតែចាប់ដៃគ្នាសាងជីវិតគូជោគជ័យនោះឡើយ គឺសូម្បីតែការរកស៊ីក៏អ្នកទាំងពីរពួតដៃគ្នាយ៉ាងជោគជ័យដែរ ៕ប្រភព៖popular